ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពតាមផ្សារនានា នៅភ្នំពេញ នាព្រលប់ថ្ងៃទី១៤ ខែមេសា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តាមផ្សារនានា មិនថា ផ្សារកណ្តាល ផ្សារ​ថ្មី ឬក៏នៅផ្សារតាមភូមិ​ រួមទាំង​ផ្សារទំនើបនោះទេ គឺកកកុញដោយ​មនុស្ស ពិសេស​ស្ត្រីមេផ្ទះ​ ទិញម្ហូបអាហារខុសប្លែកពីរៀងរាល់ថ្ងៃ​។…

ភ្នំពេញ៖ តាមផ្សារនានា មិនថា ផ្សារកណ្តាល ផ្សារ​ថ្មី ឬក៏នៅផ្សារតាមភូមិ​ រួមទាំង​ផ្សារទំនើបនោះទេ គឺកកកុញដោយ​មនុស្ស ពិសេស​ស្ត្រីមេផ្ទះ​ ទិញម្ហូបអាហារខុសប្លែកពីរៀងរាល់ថ្ងៃ​។ នេះក៏ដោយសារតែកូវីដ​។

ក្រុមស្ត្រីមេផ្ទះ សំរុកទៅទិញម្ហូបអាហារស្តុកទុក​នេះ បន្ទាប់ពីមានសារជាសំឡេង​ពិសេសមួយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចែក​ចាយ​នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១​។

នោះគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការត្រៀម​បិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុង​ខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមពីយប់ថ្ងៃទី១៤ មេសានេះតទៅ។ វិធានការបិទក្រុងនេះ ដោយសារតែស្ថានការណ៍ឆ្លងរាលដាលកូវីដ១៩ សព្វថ្ងៃនេះ បាន​ឈានដល់ទ្រាំទ្រលែងបានហើយ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «បើមិន​ដូច្នោះទេ ជំងឺនេះរាលដាលខ្លាំង ព្រោះគ្រប់ខណ្ឌទាំងអស់ មិនមានខណ្ឌណា មិនមានផលប៉ះពាល់ ដោយសារជំងឺនេះឡើយ។ អញ្ចឹង​ហើយ ខ្ញុំនឹងរៀបចំសេចក្តីប្រកាសមួយ គឺបិទចាប់ពីយប់នេះតែម្តង”។

សម្តេចតេជោ ហ៊ុន សែន​ បន្ត​ថា “ការបិទ​រាជធានី​ភ្នំពេញ និង​តាខ្មៅ ដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងរាជធានីភ្នំពេញ។ ចំណែកស្រុកផ្សេងទៀត ក្នុងខេត្តកណ្តាល មិនពាក់ព័ន្ធ​ទេ”។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសផ្លូវការ​ពី​ការបិទ​រាជធានី​ភ្នំពេញ និង​បិទក្រុង​តាខ្មៅ ដើម្បីទប់ស្កាត់​​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ នឹងត្រូវរាជរដ្ឋាភិបាល ចេញប្រកាសជាលាយលក្ខណ៍​អក្សរ នៅយប់​ម៉ោង ៨ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១​។

សូមរម្លឹកថា បើសិនជាឈានដល់ការបិទក្រុងភ្នំពេញ និងក្រុងតាខ្មៅមែននោះ គឺ​ម្នាក់ៗ ត្រូវ​នៅក្នុងផ្ទះ​រៀងៗខ្លួន ដោយគ្មាន​ការចរាចរណ៍ សូម្បីតែដើរ​ចេញក្រៅផ្ទះឡើយ៕