ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​ស្ត្រី​ម្នាក់​លក់​បន្លែ​នៅ​ផ្សារ​ក្រោម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ ទៅ​លើ​ឈ្មោះ សួរ សា​រ៉ា​ន់ ភេទ​ស្រី…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ ទៅ​លើ​ឈ្មោះ សួរ សា​រ៉ា​ន់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប មុខរបរ​ជា​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​ក្រោម នា​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ដូច្នេះ​រដ្ឋបាល​ខេត្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ទៅ​លើ​ឈ្មោះ សួរ សា​រ៉ា​ន់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប មុខរបរ​ជា​អាជីវករ​លក់​បន្លែ នៅ​ផ្សារ​ក្រោម​។ លោកស្រី សួរ សា​រ៉ា​ន់ គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​លោកស្រី ជា គី​ម ដែល​ជា​ម្តាយ​របស់ លោក អ៊ឹ​ង ខៃ​លី ដែល​ករណី​នេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ខេត្តសៀមរាប​។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ «៣​ការពារ ៣​កុំ​» និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។

បុគ្គល​ទាំងឡាយ​ណា​ល្មើស​នឹង​វិធាន​ការណ៍​នេះ នឹង​ប្រឈម​ទទួល​ការ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍ ឬ​ដាក់​ពន្ធនាគារ ដោយ​អនុលោម​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ