ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រោះ​តែ​ជំពាក់​លុយ​គេ​ច្រើនពេក! ស្ត្រី​ម្នាក់​ធ្វើរឿងមួយស្មានមិនដល់ក្នុង​បន្ទប់ទឹក​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​ត្រូវបានគេប្រទះឃើញ​បញ្ចប់ជីវិត​ក្នុង​បន្ទប់​ទឹក បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​ ស្ថិត​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​ត្រូវបានគេប្រទះឃើញ​បញ្ចប់ជីវិត​ក្នុង​បន្ទប់​ទឹក បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​ ស្ថិត​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ ភឿន សាវ​រី អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ខាងលើ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​តាម​​ការបំភ្លឺពី​​ប្តី​​របស់​​ស្ត្រី​​រង​គ្រោះ​បានអោយ​ដឹង​​ថា ​មុនពេលកើតហេតុ ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សា​រ ហើយ​ពេល​ត្រឡប់​មក​វិញ​បាន​ហៅ​ប្រពន្ធ​អោយ​ដាំបាយ​ធ្វើ​ម្ហូប ដោយ​​ហៅ​២​ទៅ​៣​ដង​មិន​ឮ​ឆ្លើយនោះទេ​ ​ដោយមានការ​សង្ស័យ​​គាត់​ដើរ​ទៅ​មើល ស្រាប់តែ​ឃើញ​ប្រពន្ធ​យកខ្សែអង្រឹងចងភ្ជាប់នឹងរនូតបន្ទប់ទឹក​ ​បន្ទាប់ពី​ឃើញហេតុការណ៍បែបនេះ គាត់​ក៏​​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​ស្រាយ​ខ្សែ​ទំលាក់​ចុះ ដើម្បី​សង្គ្រោះដែរ ​ប៉ុន្តែ​​ប្រពន្ធ​​របស់គាត់បានបាត់បងជីវិតបាត់ទៅហើយ ។​

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយពី​​ទទួល​ព័ត៌មាន​ខាងលើ​រួចហើយ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​​ស.ព​ស្ត្រី​រង​គ្រោះ និង​​បាន​បញ្ជាក់ថា ស្ត្រីរងគ្រោះ​ពិតជាបាន​បញ្ចប់ជីវិត​ក្នុងបន្ទប់ប្រាកដមែន ព្រោះ​តែ​ជំពាក់​បំណុល​ច្រើន ​និង​មាន​ជម្ងឺ​រោគ​ស្ត្រី ​ដោយ​កាលពី​ពេល​កន្លង​មក បើ​តាម​សំដី​សាច់ញាតិ​​របស់​ស្ត្រី​រង​គ្រោះ​​​បាន​ឱ្យ​ដឹង​ថា នាងធ្លាប់​ព្យាយាម​លេបថ្នាំ​​បញ្ចប់ជីវិត​​ជា​ច្រើន​លើក​មក​ហើយ ​ទើប​ពេល​នេះ​​ស្ត្រីរងគ្រោះ​​បញ្ចប់ជីវិត​បាន​សម្រេច ​នៅ​ពេល​ប្តី​ចេញ​ទៅ​ផ្សារ​ ។​

ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​បាន​​ប្រគល់​ស.ព​ជូនក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ