ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បែក​ពាង​ប្រហុក​រឿង​ចាប់​អា​ត្រឿ​ង​ទារ​លុយ​​​មន្ត្រី​នគរ​បាល​២​រូបចូល​​​​បំភ្លឺ​​នៅ​ស្នងការ​ខេត្ត​តាកែវ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែ វ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មេសា នេះ ​លោក​ឆឹង រតនៈ​ ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ទទួល​ផែន​បុ​គ្គ​លិក​បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរ​សព្ទ័​ថា​ មន្ត្រី​នគរបាល​២​រូប​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​…

ខេត្តតាកែ វ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មេសា នេះ ​លោក​ឆឹង រតនៈ​ ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ទទួល​ផែន​បុ​គ្គ​លិក​បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរ​សព្ទ័​ថា​ មន្ត្រី​នគរបាល​២​រូប​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​ ត្រូវ​បាន​ចូល​ខ្លូ​ន​មក​បំភ្លឺ​នៅ​ការិយាល័យ​បុ​គ្គ​លឹ​ក​ហើយ​។ អា​ត្រឿ​ង​ដើរ​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ បែ​រត្រូវ​សមត្ថកិច្ច​ឃាត់​ទា​រ​លុយ​១០០០​​​ដុល្លារ​?

លោក​បាន​បញ្ជាក់​ថា ​មន្ត្រី​នគរបាល​២​រូប​ខាងលើ​គឺ​ចូល​ខ្លូ​ន​មក​បំភ្លឺ​រឿង​ចាប់​ឃាត់​ខ្លូ​ន​ជនជាតិ​វៀតណាម ​ហើយ​ចំពោះ​ចំណាត់​ការ​បែប​ណា​នោះ​ក្រោយ​បំភ្លឺ​រួច​ លោក​នឹង​ឆ្លង​យោបល់​ពី​លោកស្នងការ​ខេត្ត​ដើម្បី​មាន​វិធានការ​បន្ត​។ បើ​តាម​ប្រភព​ព័​ត៌​មាន​ច្បាស់​ការ​ពី​មន្ត្រី​នគរបាល​ស្រុក​អង្គរបុរី​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​កោះសន្តិភាព​ដឹង​ថា​ មន្ត្រី​នគរបាល​២​រូប​ខាងលើ​ ១​-ឈ្មោះ​ប៉ែន រ​ដ្ឋា​ ហៅ​តោ​ខ្មៅ​ តួនាទី​អធិការរង​ស្រុក ​ចំណែក​ទី​២-​ឈ្មោះ​ផុ​ក សា​រុំ​ ជាមន្ត្រី​នគរបាល​ស្រុក​អង្គរបុរី​ ត្រូវ​បាន​ចូល​ខ្លូ​ន​ទៅ​បំភ្លឺ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ​ឆ្នាំ​២០២១​។

គួរ​បញ្ជាក់​ថា​៖​កាលពី​ពេល​ថ្មី​ៗ​នេះ​ស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ​ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញ​ហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​រង​ការ​ខូចខាត​ដោយសា​តែ​ខ្វះ​ឈ្មួ​ចូល​ទិញ​និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​រឿង​ដឹក​ជញ្ជូន​យក​ទៅ​លក់​។
តែ​ក្តី​សង្ឃឹម​ពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី​គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​អា​ត្រឿ​ង​ជា​ជនជាតិ​វៀតណាម​ដែរ​រស់នៅ​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ​ដែរ​ចាំ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថ្លៃ​ហើយ​ធ្វើ​អោយ​ស្រូវ​ពលរដ្ឋ​រាប់​មុ​ឺ​ន​ហិច​តា​មាន​ទីផ្សារ​ជា​ធម្មតា​។ តែ​ជា​អកុសល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១១​ខែមេសា​ឆ្នាំ​២០២១​ស្រាប់តែ​លោក​ផុ​ក សា​រ៉ុ​ម​មន្ត្រី​នគរបាល​ស្រុក​អង្គរបុរី​ចុះ​មក​ឃាត់​ខ្លូ​ន​អា​ត្រឿ​ង​យក​ទៅ​អធិការដ្ឋាន​ដោយ​គ្មាន​មូលហេតុ​។

ពាក​ព័ន្ធករណី​ខាងលើ ​អា​ត្រឿ​ង​បាន​រៀបរាប់​ថា ​នៅ​វេលា​ខាងលើ​គឺ​ពិតជា​មាន​មន្ត្រី​នគរបាល​ឈ្មោះ​ផុ​ក សា​រ៉ុ​ម​បាន​ចុះ​មក​ហៅ​លោក​ទៅ​អធិការដ្ឋាន​ពិតមែន​ពេល​ទៅ​ដល់​អធិការ​នគរបាល​ស្រុក​អង្គរបុរី​ស្រាប់តែ​មានឈ្មោះ​លោក​ប៉ែន រ​ដ្ឋា​ហៅ​តោ​ខ្មៅ​អធិការរង​ស្រុក​អង្គរបុរី​និយាយ​ប្រាប់​លោក​ត្រឿ​ង​ថាបើ​ចង់​រួច​ខ្លូ​ន​ត្រូវ​បង់លុយ​១០០០​ដុល្លា​ទើប​រួច​ខ្លូ​ន​។ អា​ត្រឿ​ង​បាន​រាបរាប់​ទៀត​ថា​លោក​មក​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ដោយ​តម្លៃ​លើ​ឈ្មួញ​ដ៍ទៃ​ទៀត​ហើយ​លោក​កំពុង​ទិញ​ស្រូវ​រាល់ថ្ងៃ​ពី​ពលរដ្ឋ​ស្រាប់​ងែ​ក្រុម​មន្ត្រី​នគរបាល​ទូរ​សព្ទ័​មក​ផង​ចុះ​មក​ហៅ​លោក​ផង​ដើម្បី​ទៅ​ជួប​លោក​អធិការ​និយាយ​តែ​រឿង​សុំ​លុយ​ពី​លោក​ក្នុង​តម្លៃ​ច្រើន​ហួសហេតុ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​អ្នក​យក​ព័​ត៍​មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​យុង ប៊ុ​ន​យ៉ុ​ន​អធិការ​ស្រុក​អង្គរបុរី​បាន​ទេ​ដោយ​លោក​មិន​ទទួល​ទូរ​សព្ទ័​។ចំ​លោក​ឌឹ​ម គឹ​ម​សាន្ត​អភិបាលស្រុក​អង្គរបុរី​បាន​ថ្លែង​ថា​លោក​មិន​បានដឹង​រឿង​លោក​អធិការ​ចាប់​ឃាត់​ជនជាតិ​វៀតណាម​ខាងលើ​នោះ​ទេ​។បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា​អា​ត្រឿ​ង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដោះ​លែងអោយ​ទិញ​ស្រូវ​បន្ត​ទៀត​ក្រោយ​ឃាត់​ខ្លូ​ន​ជាង​១០​ម៉ោង​ហើយ​អា​ត្រឿ​ង​មិន​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ទេ​ព្រោះ​គ្មាន​លុយ​ហើយ​សមត្ថកិច្ច​ទា​លុយ​ពី​អា​ត្រឿ​ង​ច្រើន​ហួសហេតុ​ពេក​។​ ដោយ៖ វង់ ​សុ​ផា

អត្ថបទសរសេរ ដោយ