ផ្សារ ៨ នៅទីរួមខេត្តបាត់ដំបង បិទតែខាងក្នុងទេ តែនៅលក់បន្លែត្រីសាច់ ធម្មតា!
- ភ្នំពេញ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមេសានេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានចេញលិខិត សម្រេចបិទផ្នែកខាងក្នុងផ្សារ (…
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមេសានេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានចេញលិខិត សម្រេចបិទផ្នែកខាងក្នុងផ្សារ (…
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមេសានេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានចេញលិខិត សម្រេចបិទផ្នែកខាងក្នុងផ្សារ ( តួផ្សារ ) ចំនួន ៨ផ្សារ ក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន រួមមាន៖ ផ្សារធំបាត់ដំបង ( ផ្សារណាត់ ) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។
ការបិទផ្នែកខាងក្នុងផ្សារទាំង ៨នេះ មានរយៈពេល ៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ក្នុងសេចក្តីសម្រេចនេះ ក៏បានប្រកាសអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារ ដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាល ក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ ពាក់ម៉ាស់ និងលាងដៃ៕
ចែករំលែកព័តមាននេះ