ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនទី​ទីតាំង​​ត្រូវ​បិទ​ខ្ទប់​ក្នុង​​​​​​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រាំង​ខ្ទប់​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៣​ខណ្ឌ រួម​មាន​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ និង…

រាជធានី​ភ្នំពេញ​ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រាំង​ខ្ទប់​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៣​ខណ្ឌ រួម​មាន​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ និង ខណ្ឌ​សែន​សុខ ដូច​មាន​បង្ហាញ​នៅ​ក្នុង​ផែនទី​ទីតាំង​ដែល​ត្រូវ​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ទីតាំង​ទាំងនោះ​រួម​មាន​៖ ការ​បិទ​ខ្ទប់​ភូមិ​ទ្រុង់មាន់​នៃ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូម​ទួល​ពង្រ នៃ​សង្កាត់​ចោម​ចៅ​ទី​១ ភូមិ​ចំការ​ឳ​ឡឹ​ក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូម​ត្រពាំង​ល្វា​១ នៃ​សង្កាត់​កា​កាប​ទី​១ និង ភូមិ​ចំការ​ឳ​ឡឹ​ក​១ នៃ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ភូមិ​ទ្រា​៤ ភូមិ​ដំណាក់​ធំ​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ដែល​ជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ