ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អតីត​យុទ្ធ​ជន​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ លោក ទៀ សីហា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​)…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ លោក ទៀ សីហា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ជូន​ដល់​បងប្អូន​ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ខេត្ត​សៀម រាប នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ក្នុង​ឱកាស​នោះ​ដែរ បងប្អូន​ជា​សមាជិក សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត ក្នុង​ក្រុង​សៀមរាប ចំនួន​៩៣៣​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ បង្ការ​កូ​វី​ដ​-១៩ ស្រប​ពេល​ដែល​ដើម​ខែមេសា​នេះ ដំណើរការ​វិភាគ​ចុង​ក្រោយ របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​មើលឃើញ​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ផលិត​ដោយ​ប្រទេស​ចិន ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​របស់ WHO ហើយ​។

តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ស៊ិ​ន ភាត់ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត និង​ជា​មេ​បញ្ជា ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក៏​ដូច​អាជ្ញាធរ​ខេត្តសៀមរាប ក្នុង​ការ​ជំរុញ​ដល់​បងប្អូន​ជា​សមាជិកសមាគម​អតីត​យុទ្ធ ជន​កម្ពុជា​ខេត្ត បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

ជាក់ស្តែង​ថ្ងៃនេះ បងប្អូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ក្នុង​ក្រុង​សៀមរាប បាន​ទទួល​ចាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បងប្អូន​នៅ​តាម​បណ្តា​ស្រុក​ទាំង​១១ ចាក់​នៅ​តាម​មន្ទីរ ពេទ្យ​បង្អែក​ស្រុក និង​មណ្ឌល​សុខភាព​មួយ​ចំនួន​ដែល​បាន​កំណត់​ផង​ដែរ​។ មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​នា​ឱកាស​នោះ លោក ទៀ សីហា អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុក ដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ចំពោះ​បងប្អូន​ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​មានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ​ក្នុង​កិច្ច​ការពារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​សំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា ការពារ​នូវ​សុខ​សន្តិភាព ដល់​មាតុភូមិ​ដ៏​បវរ​នៃ​យើង​។

ម្យ៉ាងទៀត​បងប្អូន​ក៏​ជា​វីរៈជន​ដ៏​ឆ្នើម និង​ជា​រៀមច្បង​ដែល​បាន​ចូលរួម​កសាង​នូវ​សម​ទ្ធិ​ផល​ជា​ច្រើន ដើម្បី​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​តាម​។ លោក​បាន​បន្ត​ទៀត​ថា ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ជូន​ដល់​បងប្អូន​ជា​សមាជិកសមាគម​អតីត​យុទ្ធ ជន​កម្ពុជា​ខេត្ត​នា​ពេល​នេះ តាម​គោលការណ៍​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ និង​មិន​ប្រកាន់​និន្នាការ​អ្វី​នោះ​ឡើយ​។ ក្នុង​នោះ​ដែរ លោក​ក៏​បាន ធ្វើការ​ណែនាំ និង​ផ្តាំផ្ញើ​ដល់​បងប្អូន ដោយ​បាន​បញ្ជាក់​ថា ទោះបី​បងប្អូន​បាន​ទទួល​ការ​ចាក់​វ៉ាកសាំង​រួច ក៏​បងប្អូន​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​វិធាន​ការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៣​កុំ ៣​ការពារ ព្រមទាំង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធ្វើ​ឲ្យ​វ៉ាក់សាំង​ដែល​បងប្អូន​បាន​ទទួល​ពេល​នេះ មាន​ប្រសិទ្ធភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​វិ​ដ​-១៩​។

នា​ឱកាស​នោះ​ដែរ លោក​បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ ដល់​បងប្អូន ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ អំពី​វិធានការ​របស់​រដ្ឋបាល​ខេត្តសៀមរាប អំពី​បម្រាម​គោចរ​នៅ​ពេល​យប់​នៅ​ក្រុង​សៀមរាប ក៏​ដូច​តាម​បណ្តា​ស្រុក​ចាប់ពី​ម៉ោង​២០ រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ ក្នុង​គោលដៅ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បង្កា​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ