ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្ត​លើក​ទី​១ អ្នក​ពាក់ព័ន្ធ​នៅ​ភូមិ​សំបួរ​អវិជ្ជមាន​ទាំងអស់ តែ​នៅ​បន្ត​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រង់ចាំ​យក​សំណាក​លើក​ទី​២

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​យក​សំណាក​អ្នក​ពាក់ព័ន្ធ នៅ​ភូមិ​សំបួរ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ លទ្ធផល​សំណាក​លើក​ទី​១ ចំពោះ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ…

ខេត្តតាកែវ ៖ ការ​យក​សំណាក​អ្នក​ពាក់ព័ន្ធ នៅ​ភូមិ​សំបួរ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ លទ្ធផល​សំណាក​លើក​ទី​១ ចំពោះ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ ងិ​ន សុខ​គា ចំនួន​១៧​អង្គ​/​នាក់ គឺ​អវិជ្ជមាន​ទាំងអស់​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ នេះ ដោយ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ ក្រុម​គ្រូពេទ្យ ដឹកនាំ​ដោយ​លោក វង សា​រ៉ា ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ បាន​ចុះ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​បន្ថែម​ទៀត​ចំនួន​១៤​នាក់​។

លោក គឹ​ម ភក្តី អភិបាលស្រុក​កោះអណ្តែត ក៏​បាន​អំពាវនាវ​សូម​បងប្អូន​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ ដើម្បី​យក​សំណាក បើ​ដឹងខ្លួន​ថា បាន​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ​។ ដើម្បី​បន្ត​អនុវត្ត​វិធានការ​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី «៣ កុំ ៣ ការពារ​» និង​ការ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រង់ចាំ​យក​សំណាក​លើក​ទី​២​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ