ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង៣នាក់ជិះទូក​ត្នោតលេង ជួបគ្រោះអកុសល​ត្រឹម​មួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ មានករណី​ក្មេង​ប្រុស​ស្រី​ចំនួន​3​នាក់​ ​បាន​លង់ទឹក​រណ្ដៅ​ដី​​ដែល​មាន​ជម្រៅ​7​ម៉ែត្រ បណ្តាល​ឱ្យបាត់បង់ជីវិត​ទាំង​​​​៣​នាក់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពីពួកគេទាំង​​​​៣នាក់នាំគ្នាជិះទូកត្នោតលេងនៅ​ចំណុចទឹករណ្តៅដី​មួយកន្លែង ។ ហេតុការណ៍​​​ខាងលើនេះ​បានប​ង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​8 ​ខែមេសា​ ឆ្នាំ​២០២១…

​ខេត្តកំពត ៖ មានករណី​ក្មេង​ប្រុស​ស្រី​ចំនួន​3​នាក់​ ​បាន​លង់ទឹក​រណ្ដៅ​ដី​​ដែល​មាន​ជម្រៅ​7​ម៉ែត្រ បណ្តាល​ឱ្យបាត់បង់ជីវិត​ទាំង​​​​៣​នាក់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពីពួកគេទាំង​​​​៣នាក់នាំគ្នាជិះទូកត្នោតលេងនៅ​ចំណុចទឹករណ្តៅដី​មួយកន្លែង ។

ហេតុការណ៍​​​ខាងលើនេះ​បានប​ង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​8 ​ខែមេសា​ ឆ្នាំ​២០២១ នៅចំណុច​​រណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិ​ដើម​ចំរៀក ​ឃុំ​ស្ដេច​គង់​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។

​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​ស្ដេច​គង់​ខាងលិច​បាន​ឱ្យ​​ដឹង​ថា​ ​ក្មេង​​រង​គ្រោះ​ទាំង​3​នាក់​​​​ខាងលើរួម​មាន ១-ឈ្មោះ​ហង់​ ស្រី​តី​ ភេទ​ស្រី​ អាយុ​13​ឆាំ្ន ២-​ឈ្មោះ​​ហង់​ ទី​ ភេទ​ប្រុស​ អាយុ​9​ឆាំ្ន​ (ក្មេង​ទាំង​ពីរ​នាក់​នេះត្រូវជា​​បងប្អូន​​បង្កើត​នឹងគ្នា) ​និង​៣-​ឈ្មោះ​សុង ​រតនា​ ភេទ​ស្រី​ អាយុ​13​ឆាំ្ន ។ ​ក្មេង​​រង​គ្រោះ​ទាំង​3​នាក់​នេះ​មាន​​ផ្ទះ​នៅ​ជិត​គ្នា​ រស់នៅ​​ក្នុង​ភូមិ​ជ្រោះ​តា​សោម​ ឃុំ​ប្រាសាទភ្នំ​ខ្យង ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

តាម​ប្រភពពី​​ក្មេង​ស្រី​ម្នាក់​​ រស់​នៅ​ភូមិ​ដើម​ចំរៀក​ ឃុំ​ស្ដេច​គង់​ខាងលិច​ បាន​​ប្រាប់​អោយ​ដឹង​ថា ​​ក្មេងរងគ្រោះ​​ទាំង​3​នាក់​បាន​ជិះទូក​ត្នោត​តូច​មួយ​លេង​នៅ​ចំណុចទឹករណ្តៅដីខាងលើ​ ក្រោយមក​ពួក​គេ​បាន​ហក់​ចុះ​ទឹករណ្តៅ​ទាំង​៣នាក់​ បណ្តាល​ឱ្យ​លិច​បាត់​អស់​​តែម្តង ។​

​តាម​ប្រភពដដែលបានបន្ត​ថា ​បន្ទាប់ពី​ឃើញហេតុការណ៍​បែបនេះកើតឡើង នា​ង​​បាន​រត់​ទៅ​ហៅ​អោយ​គេ​ឯង​ជួយ​ដែរ​ ​ប៉ុន្តែ​ដោយសារ​កន្លែង​រណ្ដៅ​ដី​ដែល​ក្មេង​​រង​គ្រោះ​ជិះទូកលេង​​នោះ​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ និង​ទីប្រជុំជន​ ​ទំ​រាំ​​ប្រមូលគ្នា​ចុះមកជួយ​​រាវរក​​ក្មេង​​រង​គ្រោះ​​ឃើញ គឺ​អ្វីៗហួសពេល​បាត់​ទៅ​ហើយ​ ​​ដោយសាច់ញាតិ​​បាន​ត្រឹមស្រែក​​ទ្រហោ​យំ​ទាំង​ស្ដាយស្រណោះ​។

ក្រោយពេលកើតហេតុ ស.ពក្មេងរងគ្រោះទាំង​​៣នាក់​ត្រូវបាន​សាច់ញាតិ​​យកទៅធ្វើបុណ្យ​តាមប្រពៃណីនៅ​គេហដ្ឋានរៀងៗខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ