ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប​ប្រកាស​បិទ​ធ្វើ​ដំណើរ​ចាប់ពី​ម៉ោង​៨​យប់​រហូត​ដល់​ម៉ោង​៥​ភ្លឺ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​សម្រេចការ​បិទ​ធ្វើ​ដំណើរ និង​ការ​ជួបជុំ​នានា ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​១៤​ថ្ងៃ ពី​ថ្ងៃ​ទី​១០ ដល់ទី​២៣ ខែមេសា…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​សម្រេចការ​បិទ​ធ្វើ​ដំណើរ និង​ការ​ជួបជុំ​នានា ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​១៤​ថ្ងៃ ពី​ថ្ងៃ​ទី​១០ ដល់ទី​២៣ ខែមេសា នោះ​រដ្ឋបាល​ខេត្តសៀមរាប​បាន​រៀបចំ​គោលដៅ​ចំនួន​៦ សម្រាប់​អនុវត្ត​វិធានការ​នេះ ។

គោលដៅ​ចំនួន​៦ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​ជា​បណ្ដោះអាសន្ន​នេះ​រួម​មាន ៖ គោលដៅ​ផ្លូវបំបែក​នាគ​បាញ់​ទឹក (​ផ្សារ​ចាស់​), គោលដៅ​ស្តុ​ប​គ្រួ​ស​, គោលដៅ​ស្តុ​ប​សុខា​អង្គរ​, គោលដៅ​ស្តុ​ប​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ (​ស្ពាន​នាគ​), គោលដៅ​ស្តុ​បកោះ​កេរ្តិ៍ និង​គោលដៅ​ស្តុ​ប​ផ្លូវ​តា​ណឺ​យ ។

តាម​ការ​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​គោលដៅ​ទាំង​៦ នឹង​ប្រើប្រាស់​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត និង​រថយន្ត​មួយ​គ្រឿង​ចល័ត ត្រួតពិនិត្យ​តាម​ដងផ្លូវ​ផ្សេង​ៗ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ។ គោលដៅ​តាម​ដងផ្លូវ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​អ្នកដំណើរ​ដែល​មិន​មាន​ភារកិច្ច ឬ​ការ​ចាំបាច់​តាម​ការ​កំណត់ ដោយ​ណែនាំ​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ចូល​ទៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​វិញ ។

បន្ថែម​ពី​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីសម្រេច ចំពោះ​ទីតាំង​ណា​ដែល​មិន​គោរព​តាម​កំណត់​របស់​រដ្ឋបាល​ខេត្ត ។

ចំពោះ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​១១​ទៀត ត្រូវ​អនុវត្ត​តាម​ផែនការ​នេះ​ហើយ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល និង​ត្រូវ​កំណត់​គោលដៅ​ត្រួតពិនិត្យ បិទ​បម្រាម​គោ​ចរណ៍ ចាប់ពី​ម៉ោង ២០​និង​០០​នាទី ដល់​ម៉ោង​៥​និង​០០​នាទី​ព្រឹក ទៅ​តាម​ភូមិសាស្ត្រ​ជាក់ស្តែង​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ