ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ឡានពន្លត់អគ្គិភ័យបើក​ពញ្ញាក់​ស្មារតីបងប្អូន​​ពល​រដ្ឋ​ ដើម្បីទប់​ស្កាត់​​គ្រោះ​អគ្គិភ័យ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​ជាយថាហេតុ ក្នុង​រដូវប្រាំង​នា​ពេល​នេះ ​ឆ្លង​ការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​ព្រមទាំង​ដាក់​ឧ​គ្ឃោ​សន​ស័ព្ទ​បំពង​សំឡេង​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​គ្រោះ​អគ្គិភ័យ ។ ក្បួន​រថយន្ត​ពន្លត់អគ្គិភ័យបាន​ពញ្ញាក់​ស្មារតីបងប្អូន​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១០…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​ជាយថាហេតុ ក្នុង​រដូវប្រាំង​នា​ពេល​នេះ ​ឆ្លង​ការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​ព្រមទាំង​ដាក់​ឧ​គ្ឃោ​សន​ស័ព្ទ​បំពង​សំឡេង​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​គ្រោះ​អគ្គិភ័យ ។

ក្បួន​រថយន្ត​ពន្លត់អគ្គិភ័យបាន​ពញ្ញាក់​ស្មារតីបងប្អូន​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១០ មេសា ​នៅ​ក្នុងភូមិ​សង្កាត់​មួយ​ចំនួន ក្រុង​កំពង់ឆ្នាំង ។ លោក​ឧត្តមសេនីយ៍ត្រី លុយ ឌី​ណា ស្នងការ​ង​ទទួល​បន្ទុក ប​ន្ល​ត់​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​បាន​បញ្ជាក់​ថា ​អនុវត្ត​តាម​វិធានការ​ស្តី​ពី​ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​តាមការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរ​បាល​ខេត្ត នៅ​ព្រឹក​នេះម​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៧គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​ធ្វើការ​ផ្សព្វផ្សាយ​ស្តី​ពី​វិធានការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​ក្នុង​រដូវប្រាំង ក៏​ដូច​ជា​ក្នុង​រដូវ​បុណ្យចូលឆ្នាំ ថម៉ី​ប្រពៃណី​ជាតិ ។​ព្រម​ជាមួយ​នេះ​ក៏​បាន​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ រីក​រាលដាល កូ​វីត​19 ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​ផង​ដែរ ។

ក្នុង​សម្លេង​ឧ​គ្ឃោ​សនៈ​ស័ព្ទ ក៍បាន​ណែនាំ​ដល់​បងប្អូន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ដុត​ភ្លើង​ធូប​ទៀន ការ​ចំអិន​អាហារ​ការ​ចាកចេញ​ទៅ​ផ្ទះ ត្រូវ​ពន្លត់​ឲ្យ​បាន​រលត់​ឲ្យ​បាន​ត្រឹមត្រូវ នូវ​ធូប​ទៀន​និង​ត្រូវ​បិទ​ចរន្តអគ្គិសនី​មុន​ពេល​ចាក​ចេញពីផ្ទះ​ជាមួយ​គ្នា​នេះ​ផង​ដែរ ត្រូវ​ដូរ​ខ្សែភ្លើង​ចាស់​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​បង្ក​ជា​អគ្គី​ភ័យ​កើតឡើង ។ ទន្ទឹម​នោះ​ដែរ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី 3 ការពារ 3 គុំ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19៕​ ដោយ៖ ពៅ សុខ​ហ៊ាន ​

អត្ថបទសរសេរ ដោយ