ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​កំពង់ស្ពឺ សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់ ញុះញង់​រឿងចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ នេះ បាន​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដែល​ញុះញង់​តាម​បណ្ដាញ​សង្គម…

ខេត្តកំពង់ស្ពឺ ៖ សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ នេះ បាន​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដែល​ញុះញង់​តាម​បណ្ដាញ​សង្គម TikTok អំពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ។

យុវជន​ឈ្មោះ ប៉ាន់ សុ​ភី អាយុ​២៦​ឆ្នាំ រស់នៅ​ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរ​អ្នក​ចិញ្ចឹម​ជ្រូក ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុគ្គល​រូប​នេះ តែងតែ​បង្ហោះ​ព័ត៌មាន ចោទប្រកាន់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើក​នេះ បាន​ថត​វី​ដេ​អូ​ហើយ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម TikTok ប្រឌិត​ព័ត៌មាន​ថា វ៉ាក់សាំង​របស់​ចិន ដែល​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​មាន​ភាព​មិន​ច្បាស់លាស់ ។ ការ​ប្រឌិត​ព័ត៌មាន​នេះ គឺ​មាន​ចេតនា​ញុះញង់ និង​ធ្វើ​ឲ្យ​ការ​យល់​ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ