ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃវែង បិទផ្លូវ ៥ គោលដៅ នៅព្រំប្រទល់​ខេត្តកណ្តាល ស្វាយរៀង និងខេត្តត្បូងឃ្មុំ

3 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា រដ្ឋបាលខេត្តព្រៃវែង បានរៀបចំដាក់គោលដៅបិទផ្លូវ…

ព្រៃវែង៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា រដ្ឋបាលខេត្តព្រៃវែង បានរៀបចំដាក់គោលដៅបិទផ្លូវ ៤គោលដៅធំៗ នៅព្រំប្រទល់ខេត្តកណ្តាល ខេត្តស្វាយរង និងខេត្តត្បូងឃ្មុំ​។

នៅផ្លូវជាតិលេខ១ ខេត្តព្រៃវែង​ ដាក់ ២គោលដៅ គឺ​នៅ​ចំណុចគល់ស្ពានត្រឹបាសា ឬស្ពាន​​អ្នកលឿងត្រើយខាងកើត ក្នុង​ស្រុកពាមរក៍ ខេត្តព្រៃវែង ព្រំប្រទល់ជាមួយស្រុកលើកដែក ខេត្តកណ្តាល។ ចំណែក ១គោលដៅទៀត គឺនៅ​ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រំប្រទល់​ជាមួយស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ដោយឡែក គោលដៅផ្លូវជាតិលេខ១១ គឺ​ដាក់ ១គោលដៅ នៅស្រុកស៊ី​ធរកណ្តាល ខេត្តព្រៃវែង ព្រំប្រទល់​ជាមួយស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

រីឯ​គោលដៅផ្លូវជាតិលេខ៨ ដាក់ ២គោលដៅ គឺ​នៅស្រុកពារាំង ខេត្តព្រៃវែង ព្រំប្រទល់ជាមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងគោលដៅស្រុកកំចាយមារ ខេត្តព្រៃវែង ព្រំប្រទល់ជាមួយខេត្តត្បូងឃ្មុំ​។ ក្រៅពីនោះ អាជ្ញាធរក៏បានដាក់ទីតាំងត្រួតពិនិត្យតូចៗជាច្រើនទីតាំងទៀត នៅតាមផ្លូវលំផងដែរ។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង បានបញ្ជាក់​ថា បើតាមការណែនាំ គឺត្រួតពិនិត្យជាទូទៅ តែករណីលើកលែង ដូចជា រថយន្តដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ ការធ្វើ​ដំណើររបស់កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្តប្រមូលកាកសំណល់ រថយន្តដឹកជញ្ជូនកម្មកររោងចក្រ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញាតពីអាជ្ញាធរ។ ក្រៅពីនោះ គឺយើងធ្វើការហាមឃាត់ មិនអនុញាតអោយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាដាច់ខាត។           

 ជាចុងក្រោយ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង ក៍សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរទាំងអស់ សូមមេត្តាចូលរួមអនុវត្តតាមសារាចរណ៍របស់រាជរដ្ឋាភិបាល ដោយនៅកន្លែងណា គឺនៅទីនោះសិន កុំអោយមានការចល័ត​ទៅកន្លែងផ្សេង ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯងផង និងកុំ​ឲ្យ​នាំទុក្ខដល់ក្រុមគ្រួសារបងប្អូន ដែលរស់នៅមូលដ្ឋាន គាត់អត់បានដឹងអីសោះ ហើយបើទោះបីបងប្អូនមក ក៏កម្លាំងប្រចាំការតាមគោលដៅនីមួយៗ នៅយាម ២៤ម៉ោង លើ ២៤ម៉ោង មិនអនុញ្ញាត​​អោយបងប្អូន ចូលមកជាដាច់ខាត ហើយបើបងប្អូនចូលមក ក៏អាជ្ញាធរ យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ