ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ឱ្យបងប្អូន​អ្នកដំណើរ​ឆ្លងកាត់​ចេញ-ចូល​ពី​ខេត្ត​មួយ​ទៅ​​ខេត្ត​មួយ​​ត្រូវ​សហការ​​​ផង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ក្នុងឱកាសលោកអភិបាលរង​ខេត្ត​បន្ទាយមានជ័យ ​នាំ​យក​អំណោយទៅ​ជូន​កងកម្លាំងដែលយាម​កាមតាម​ផ្លូវ​ច្រក​ចេញ-ចូល កាលពី​រសៀល​ថ្ងៃ​ទី​០៨ មេសា ឆ្នាំ​២០២១​ ស្ថិតនៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី ​និង​ស្រុក​ថ្មគោល ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរត្រូវសហការជាមួយកងកម្លាំង…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ក្នុងឱកាសលោកអភិបាលរង​ខេត្ត​បន្ទាយមានជ័យ ​នាំ​យក​អំណោយទៅ​ជូន​កងកម្លាំងដែលយាម​កាមតាម​ផ្លូវ​ច្រក​ចេញ-ចូល កាលពី​រសៀល​ថ្ងៃ​ទី​០៨ មេសា ឆ្នាំ​២០២១​ ស្ថិតនៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី ​និង​ស្រុក​ថ្មគោល ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរត្រូវសហការជាមួយកងកម្លាំង ដើម្បីការការពារពីជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាតត្បាតគ្រប់ទីកន្លែង។

អំណោយ​ដែលប្រគល់​ជូន​ គឺផ្តល់ជូនកងកម្លាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៥ ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី ​ខេត្តបន្ទាយមានជ័យ​ និង​ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង ​។

លោកលី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បានធ្វើការ​​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​កំពុង​ត្រួតពិនិត្យ​ថា​ សុំ​បងប្អូន​ត្រូវ​ចូល​សហការ​ជាមួយ​កងកម្លាំង​ដែល​កំពុង​ឈ​ជើង​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ ដែល​កំពុង​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ-ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​ សម្រាប់​រយៈពេល​១៤​ថ្ងៃ​ គឹ​ត​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​២០ ខែមេសា ឆ្នាំ​២០២១​។

លោក​បាន​បញ្ជាក់​ថា​ ​ក្នុង​គោលបំណង​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​ពី​ភូមិ​សា​ស្គ្រ​នៃ​ខេត្ត​មួយ​ទៅ​ភូមិ​សា​ស្គ្រ​ខេត្ត​មួយទៀត ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ ត្រូវ​អនុវត្ត​អោយ​បាន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​។

លោក លី សារី បាន​បញ្ជាក់​ថា​ ជា​ការ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ ដែល​កំពុង​អនុវត្ត​ការងារ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទូទាំង​ខេត្តបន្ទាយ មានជ័យ​ក្នុង​ចំណោម​៩​ស្រុក​/​ក្រុងមាន​ចំនួន​៨​ប៉ុស្តិ៍​កំពុង​អនុវត្ត​ខេត្ត​ជាប់​ព្រំប្រទល់ ហើយ​បាន​នាំ​យក​អំណោយ​មាន​មី​ចំនួន​៥​កេស ភេ​ជ្ជៈ​៨​កេស ទឹកបរិសុទ្ធ​៥​កេស​៕ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ