ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និង​ដៃគូ​សហការ​បាន​ប្តា​ជ្ញា​រួម​គ្នាអភិវឌ្ឍន៍​គ្រោង​ក្នុង​វិស័យ​កសិកម្ម​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ថ្ងៃ​ទី ០៧ ខែមេសា ឆ្នាំ ២០២១​នេះ…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ថ្ងៃ​ទី ០៧ ខែមេសា ឆ្នាំ ២០២១​នេះ បាន​ជួប​ជាមួយនឹង​លោកស្រី Ophelie Bourhis នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ការងារ និង​រាយការណ៍​ជូន អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​ ។ លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ថ្លែង​ថា តាម​រយ​:​ទីភ្នាក់ងារ AFD បាន​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ ​។ ជាក់ស្តែង​ក្នុង​រយៈ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ AFD បាន​និង​កំពុង​ចូលរួម​ផ្តល់​សហ​ហិរញ្ញប្បទានជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត ក្នុង​គម្រោង​ចំនួន ៥ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១៤១,៥ លាន​អឺរ៉ូ ។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​បន្ត​ថា​៖ «​ក្នុង​ចំណោម​គម្រោង​ទាំង​ប្រាំ មាន​គម្រោង​ចំនួន ៣ ដែល​ក្រសួង​បាន​និង​កំពុង​អនុវត្ត​គឺ ​៖ ទី ​១- ការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដោយ​ចិ​រ​ភាព (CaPFish Aquaculture) ២៥ លាន​អឺ​រ៉ូ ចូលរួម​ផ្តល់​សហ​ហិរញ្ញប្បទាន​ជាមួយ​សហភាព​អ៊ឺ​រ៉ុ​ប ដោយ​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិស័យ​វារីវប្បកម្ម ប្រកបដោយ​និរន្ត​ភាព ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ទី ​២- គម្រោង​ថ្នាក់​តំបន់​ស្តី​ពី​ការ​អភិវឌ្ឍ​ក​សិ​-​ទេសចរណ៍ និង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១១,៥ លាន​អឺរ៉ូ នី​ង​គម្រោង​ទី​ ៣ គឺ​គម្រោង “​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម និង​ការ​លើកកម្ពស់​សុវត្ថិភាព​កសិផល ដែល​បាន​ធ្វើ​សហការ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​តម្លៃ​ទឹកប្រាក់ ២៥​លាន​អឺរ៉ូ»​ ។

ការ​អនុវត្ត​គម្រោង​ទាំង​ ៣ ​នេះ​ផង​ដែរ បាន​នឹង​កំពុង​ចូលរួម​ចំណែក យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ ជលផល​ចំ​ទិស​ដៅ សម​ស្រប​តាម​សភាពការណ៍ មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ប្រសិទ្ធ​ផល​ខ្ពស់​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​គ្រោង ទុក​គឺ​ការ​អភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និរន្តរភាព បរិ​យា​ប័ន្ន និង​ការ​ប្រែប្រួល​អាកាសធាតុ​ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ដោយឡែក មាន​គម្រោង​ពីរ​ទៀត កំពុងធ្វើការ​វាយតម្លៃ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​នៅ​ក្នុង​ឆ្នាំ ​២០២១ នេះ ដែល​ទី​មួយ គឺ​គម្រោង​កម្មវិធី​ស្តី​ពី “​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កសិកម្ម​ដោយ​ពឹង​លើ​ទឹកភ្លៀង រួម​មាន​កៅស៊ូ ដំណាំ​ចំណី​សត្វ និង​បន្លែ​” ដែល​ភាគី AFD និង​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ៥០ លានអឺរ៉ូ និង​គម្រោង​កម្មវិធី​ទី​ពីរ ដែល​មានឈ្មោះ​ថា “​ការ​គ្រប់គ្រង​ជលផល​នៅ​តំបន់ឆ្នេ និង​សមុទ្រ ប្រកបដោយ​និរន្ត​ភាព​” ដែល​ត្រូវ​ចូលរួម​សហ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៣០ លាន​អឺរ៉ូ ។ ក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ និង​ជំរុញ​ឱ្យ AFD ធ្វើការ​អនុម័ត​ឱ្យ​បាន​ឆាប់ ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​អនុវត្ត​ឱ្យ​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​នៃ​ផលិតកម្ម​សត្វ និង​បន្លែ​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ឱកាស​ការងារ និង​សន្តិសុខ​ស្បៀង​ ។

នា​ឱកាស​នេះ​ដែរ លោកស្រី Ophelie Bourhis បាន​រាយការណ៍​ជួន​ជ្រាប​ដោយ សង្ខេប​អំពី​លទ្ធផល​បឋម​នៃ​ការ អនុវត្ត​គម្រោង​ទាំង​ពីរ​ខាងលើ​ថា ​៖ គម្រោង​បាន​និង​កំពុង​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ​។ ដោយឡែក​គម្រោង​ពីរ​ទៀត មួយ​គ្រោង​នឹង​អនុវត្ត​ក្នុងឆ្នាំនេះ និង​មួយទៀត​កំពុង​ពិនិត្យ និង​វាយតម្លៃ ហើយ​អាច​ធ្វើការ​អនុម័ត​ក្នុង​ឆ្នាំ​ ២០២១ នេះ​ដែរ លោកស្រី​សង្ឃឹម និង​ជឿជាក់​ថា​ គម្រោង​នឹង​ចូលរួម​ចំណែង​ធ្វើ​ឱ្យខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​មាន​លក្ខណ​ល្អ​ប្រសើរ រួម​ទាំង​ង​ផលិតកម្ម​សត្វ និង​បន្លែ​ផង​ដែរ ដែល​នឹង​ចូលរួម​លើកកម្ពស់​តម្លៃ បន្ថែម ទីផ្សារ និង​ការ​ប្រកួតប្រជែង​ទាំង​បរិមាណ គុណភាព និង​សុវត្ថិភាព​តាម​រយ​:​ការ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប សម​ស្រប ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍​ ។

ភាគី​ទាំង​ពីរ​បាន​ប្តា​ជ្ញា​រួម​គ្នា​ថា ទោះបី​យើង​កំពុង​ប្រឈម​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ ​១៩ យ៉ាងណា​ក៏​ដោយ ក៏​ការ​អនុវត្ត​គម្រោង​នៅ​តែ​បន្ត មិនតែប៉ុណ្ណោះ​គួរតែ​ជំរុញ និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ និង​អនុត្ត​ឱ្យ​កាន់តែ​សកម្ម ទូលំទូលាយ និង​ប្រសិទ្ធភាព​ថែម​ទៀត​ផង ប្រយោជន៍​ដើម្បី​ប្រជាជន​និង​សេដ្ឋកិច្ច ដោយ​គួរ​សិក្សា​រក​យុទ្ធសាស្ត្រ ឬ​កម្មវត្ថុ​ណា​ថ្មី​ៗ​ឱ្យ​ស្រប​តាម​តម្រូវការ​ដាក់ ស្តែង​របស់​អ្នក​ទទួលផល ជា​ពិសេស​ប្រជា​កសិករ ធ្វើ​យ៉ាងណា​ឲ្យ​កសិផល​របស់​ពួក​គាត់​មានគុណភាព សុវត្ថិភាព និង​មាន​ទីផ្សារ​ ៕

អត្ថបទសរសេរ ដោយ