ខេត្តកំពត ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច កាលពីរសៀលថ្ងៃទី6 ខែមេសា ឆ្នាំ២០២១ បានចុះបាញ់ថ្នាំសម្លា.ប់មេរោគកូវីដ១៩ នៅផ្ទះស្ត្រីឈ្មោះស៊ឹម ស៊ីមួយ អាយុ30ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។
បន្ទាប់ពីក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរមូលដ្ឋានបានធ្វើតេស្តពិនិត្យ រកឃើញថា ស្ត្រីឈ្មោះស៊ឹម ស៊ីមួយ វិជ្ជមានកូវីដ19 កាលពិថ្ងៃទី5 ខែមេសា ឆាំ្ន2021។
លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានចេញលិខិតជូនដំណឹងជូនលោកជាវ តាយ អភិបាលខេត្តកំពតផងដែរ កាលពីថ្ងៃទី5 ខែមេសា ដោយបានបញ្ជាក់ថា ស្ត្រីឈ្មោះស៊ឹម ស៊ីមួយ ធ្វើតេស្តរកឃើញកូវិដ19 នៅស្រុកកំពង់ត្រាច ។ នៅក្នុងលិខិតជូនដំណឹងរបស់លោកអភិបាលស្រុកកំពង់ត្រាចបានបញ្ជាក់បន្តថា នៅចុងខែមីនា ឆាំ្ន2021នេះ ស្ត្រីឈ្មោះស៊ឹម ស៊ីមួយ រួមជាមួយប្ដីបានជួលផ្ទះគេស្នាក់នៅគល់ស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
គួររំលឹកថា ស្ត្រីឈ្មោះស៊ឹម ស៊ីមួយ មានអាការៈឈឺ ក្បាលតឹងច្រមុះក្ដៅពិបាកដកដង្ហើម លុះថ្ងៃទី3 ខែមេសា ឆាំ្ន2021នេះ និងប្ដីឈ្មោះគង់ ប្រុស អាយុ37ឆ្នាំ ជាជាងជួសជុលម៉ូតូបានជិះម៉ូតូរបស់ខ្លួនឌុបគ្នាមកដល់ផ្លូវបំបែកគូសខេត្តតាកែវក៍ឈប់សម្រាក។លុះពួកគាត់ជិះម៉ូតូមកដល់មុខវត្តអង្គសុភី ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ក៍ឈប់ទិញទៀនធូប រួចបន្តដំណើរដល់ផ្ទះមួយកន្លែងនៅភូមិព្រៃព្រូស ស្ត្រីរូបនោះបានអោយគ្រូខ្មែរចំនួន2នាក់ស្រោចទឹក ។ បន្ទាប់មក ស្ត្រីរូបនោះមកអោយគ្រូខ្មែរអិស្លាមនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រោចទឹកទៀត ដោយគ្រូរូបនោះបានប្រាប់ថា នាងត្រូវអំពើគេ។
លុះព្រឹកថ្ងៃទី5 ខែមេសា ស្ត្រីរូបនោះបានចូលពិនិត្យជំងឺនៅគ្លីនិចឯកជនមួយកន្លែងនៅជាប់ផ្លូវផ្សារកំពង់ត្រាច ។ ដោយមានការសង្ស័យឡើងកំដៅ38អង្សាមិនចុះ ទើបគ្រូពេទ្យបញ្ជូនស្ត្រីរូបនោះទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចធ្វើតេស្ត និងពិនិត្យសំណាក រហូតវេលាថ្ងៃត្រង់ថ្ងៃដដែល លទ្ធផលតេស្តបានបង្ហាញថា ស្ត្រីរូបនោះវិជ្ជមានកូវិដ19 ។
បច្ចុប្បន្នស្ត្រីរូបនោះនិងប្តីកំពសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពង់ត្រាច។បើតាមការអះអាងលោកគ្រូពេទ្យដែលចូលទៅសួរសុខទុកអ្នកជំងឺកំពុងសម្រាកព្យាបាលកាលពីព្រឹកថ្ងៃទី6 ខែមេសា ដោយស្ត្រីរូបនោះមានអាការ៖ក្អួតចង្អោហូបបាយមិនបានទេ ចំណែកប្ដីសុខភាពធម្មតា ហើយក្រុមគ្រូពេទ្យកំពង់តាមដានបន្ត ។ រីឯអ្នកប៉ះពាល់ផ្ទាល់ចំនួន៨នាក់ត្រូវបានដឹកបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភា ឯក្រុងកំពត ៕



ចែករំលែកព័តមាននេះ