ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគបាលចេញល្បាតពេលយប់ ប្រទះឃើញ​ក្មេងទំនើងក្រុមសង្ស័យ ឃាត់ខ្លួន ៤នាក់ កាំបិត១

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងនគរបាល បាន​ចេញល្បាតពេលយប់ ប្រទះ​ឃើញក្មេងទំនើងក្រុមសង្ស័យ ក៏ឃាត់ខ្លួនបាន ៤នាក់ កាំបិតកាវ៉ែវ ១ កាលពីថ្ងៃទី០៤ ខែមេសា…

បន្ទាយមានជ័យ៖ កម្លាំងនគរបាល បាន​ចេញល្បាតពេលយប់ ប្រទះ​ឃើញក្មេងទំនើងក្រុមសង្ស័យ ក៏ឃាត់ខ្លួនបាន ៤នាក់ កាំបិតកាវ៉ែវ ១ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវក្នុងភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា ក្មេងទំនើង៤នាក់ ដែលឃាត់ខ្លួន រួមមាន៖ ១.ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ គឹម លាង ភេទប្រុស អាយុ ១៥ឆ្នាំ ៣.ឈ្មោះ ប៊ី សុខថៃ ភេទប្រុស អាយុ ១៦ឆ្នាំ ៤.ឈ្មោះ ជា ធីម ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនក្មេងទំនើងទាំងនោះ គឺកម្លាំងអធិការដ្ឋាននគបាលស្រុកអូរជ្រៅ ចេញល្បាតពេលយប់ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បី​ភូមិ/ឃុំ មានសុវត្ថិភាព និងណែនាំប្រជាពលរដ្ឋ មិនអោយជួបជុំគ្នាផឹកស៊ី ក្នុងបំណង​បង្ការទប់ស្កាត់កូវីដ១៩ មិនអោយរាតត្បាតសហគមន៍។ ពេលនោះ សមត្ថកិច្ច ក៏បានប្រទះឃើញក្មេងទំនើងប្រុស/ស្រី ១ក្រុម មានគ្នា ៤នាក់។ សមត្ថកិច្ចយើង ក៏សង្ស័យ បាន​ឃាត់សួរនាំ ក៏រកឃើញកាំបិតកាវ៉ែវ១។ យុវជនទាំងនេះ ជាមុខសញ្ញាក្មេងទំនើង ក៏ត្រូវសមត្ថកិច្ច ឃាត់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក។

លោកវរៈសេនីយ៍ឯក សេស វិបុល បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ​សាកសួរហើយ។ សមត្ថកិច្ច បានណែនាំ និងធ្វើកិច្ចសន្យា ហើយ​អោយសាច់ញាតិ មកទទួលយកទៅអប់រំបន្ត៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ