ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជា ពៅ នៅតែល្បីឈ្មោះកា.ប់ឈើ ដឹកឈើ ដូចព្យុះសង្ឃរា​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ ​បា​រ៉ា​ស់​ឈើ​អម​ដោយ​ប៉ុស្តិ៍​ការពារ​យ៉ាង​តឹង​រឹង​ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ជាទី​តាំងរបស់ក្រុមហ៊ុន សៀ ម៉ុ​ន ត្រូវ​បាន​គេ​អង្កេត​ឃើញ​មាន​រថយន្ត​ធុន​ធំ​គ្រប​បិទ​ជិត​ដោយ​តង់រាប់សិប​គ្រឿង​ចេញ​នៅ​ម៉ោងជាង​៧​យប់ ហើយ​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​គ្រឿង​អារកាត់​ដោយ​ម៉ា​ស៊ីន​ង៉ោងចូល​នៅ​ពេល​ថ្ងៃ​រហូត​ព្រលប់…

​ខេត្តស្ទឹងត្រែង ៖ ​បា​រ៉ា​ស់​ឈើ​អម​ដោយ​ប៉ុស្តិ៍​ការពារ​យ៉ាង​តឹង​រឹង​ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ជាទី​តាំងរបស់ក្រុមហ៊ុន សៀ ម៉ុ​ន ត្រូវ​បាន​គេ​អង្កេត​ឃើញ​មាន​រថយន្ត​ធុន​ធំ​គ្រប​បិទ​ជិត​ដោយ​តង់រាប់សិប​គ្រឿង​ចេញ​នៅ​ម៉ោងជាង​៧​យប់ ហើយ​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​គ្រឿង​អារកាត់​ដោយ​ម៉ា​ស៊ីន​ង៉ោងចូល​នៅ​ពេល​ថ្ងៃ​រហូត​ព្រលប់ រួម​ជាមួយ​រថយន្ត​កែ​ច្នៃ​ធុន​ធំ​ដឹក​សុទ្ធតែ​ឈើហុប បាន សម្រុកចូល​ជា​ប្រចាំ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ​រថយន្តសណ្តោង​រ៉ឺ​ម៉ក​ ឬ​ហៅ​ថា​វ៉េ​អង​ជាមួយ​រថយន្ត​ប្រាំ​ផ្លូវ​យ៉ាង​ហោច​ជា​ង១០​គ្រឿង ​ឬ​អាច​លើស​ពី​នោះ​បាន​ដឹកឈើ​អារដោយ​ម៉ាស៊ីន​​ង៉ោង​ហើយ ដាក់​ឈើ​អា​ដោយ​ម៉ា​ស៊ីន​រ៉ៃ​ពីលើ ។​ប្រភព​បន្ត​ថា​ក្នុង​ចំណោម​រថយន្ត​ទាំងនោះ​ដឹកឈើ​អា​ដោយ​ម៉ា​ស៊ីនរ៉ៃ សុទ្ធ តិចតួច​ប៉ុណ្ណោះ ហើយ ក្បួន​រថយន្ត​ដែល​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន នោះ​ពុំដែល​មាន​កងកម្លាំងប្រដាប់អាវុធ​មាន សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ឃាត់​ត្រួតពិនិត្យ​ឡើយ​។

​ក្រុមហ៊ុន សៀ ម៉ុ​ន នេះ ​ជា​ក្រុមហ៊ុន​របស់​ចិន តែ​ត្រូវ​គេ​បង្ហើប​ថា​គឺ​គ្រប់គ្រង​ដោយ​លោក ជា ពៅ ហៅ ហួ ។ ប្រភព​ព័ត៌មាន​​ចេញពី​ក្នុង​ក្រុមហ៊ុន សៀ ម៉ុ​ន នោះ​ បាន​ខ្សឹប​ប្រាប់​ថា​ថ្មី​ៗ​នេះ​ខាង​ក្រុមហ៊ុន បាន​ទិញ​ព្រៃ​ក្នុង​តំបន់​ការពារ​ដោយ បរិស្ថាន​និង​យោធា​គឺ​ចាប់ពី​បែ​៉​ក​ខាងលើ​ផ្ទះ​អំណោយ​យោធា ជា​តំណាក់កាល​ទៅ​តាម​ផែនការ​ ។​ ប្រភព​ដដែល​បន្ត​ថា​តាម​គោល​ការ ក្រុមហ៊ុន សៀ ម៉ុ​ន ទិញ​ព្រៃ​នោះ​ម្តង​៥​គីឡូ​ទៅ ១០​គីឡូម៉ែត្រ ទំហំ​រាប់​ពាន់​ហិ​កតា សម្រាប់ អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​រួច​ដឹក​មក​លក់ អោយ​ក្រុមហ៊ុន​វិញ ។ បើ​អស់​ក្នុង​ទំហំ​ខាង លើ​នៅ​ពេល​ណា​គេ​និង​ទិញ​រំកិល​បន្ត​ទៀត​ទៅ មុខ​តាម​ផែនការ រហូត​ដល់​ភូមិ​ខាំ​ភោគ ជាប់​ក្រ​វ៉ា​ត់​ព្រំដែន ព្រំប្រទល់​ឡាវ​ ដែល​ប្រភព​មន្ត្រី​និយាយ​ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយ​លោក ជា ពៅ មិន​បាន​បញ្ឈប់ការកាប់ឈើដឹកឈើទេ ។

មិនអាចទាក់ទងលោកជា ពៅ បានទេតាមទូរស័ព្ទ ។ ព័ត៌មានបន្ថែម​មានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ