ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌទួលគោក​នាំ​អំណោយ​ចែក​ជូនកម្មករ កម្មការិនី ​ធ្វើ​ច​ត្តា​ឡី​ស័កនៅ​សង្កាត់​បឹង​កក់​​ទី​១​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​មុន​នេះ​បន្តិច​ អាជ្ញាធរ​ខណ្ឌទួលគោក​បាន​មក​នាំ​អំណោយជា​អង្ករ ​និង​គ្រឿង​ឧ​ប​ភោ​ក បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្មករ កម្មការិនី​ចំនួន​53​គ្រួសារ​ស្មើ​នឹង​53បន្ទប់​ ដែល​​កំពុង​​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​គ្រូពេទ្យ​រក​ឃើញ​កម្មករ​រោងចក្រ​កាត់​ដេរ​ម៉េ​ង…

រាជធានី​ភ្នំពេញ​ ៖ នៅ​មុន​នេះ​បន្តិច​ អាជ្ញាធរ​ខណ្ឌទួលគោក​បាន​មក​នាំ​អំណោយជា​អង្ករ ​និង​គ្រឿង​ឧ​ប​ភោ​ក បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្មករ កម្មការិនី​ចំនួន​53​គ្រួសារ​ស្មើ​នឹង​53បន្ទប់​ ដែល​​កំពុង​​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​គ្រូពេទ្យ​រក​ឃើញ​កម្មករ​រោងចក្រ​កាត់​ដេរ​ម៉េ​ង អៀង​ ​មួយរូប​​វិជ្ជមាន​កូ​វីដ១៩។

​ការចែកអំណោយ​​ខាងលើ​នេះ​បាន​រៀបចំ​ឡើង​នៅ​មុខ​ផ្ទះ​ជួល​លេខ​10 ផ្លូវ​លេខ 528 សង្កាត់​បឹង​កក់​ទី 1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដែល​ជា​ផ្ទះ​ជួល​របស់​កម្មករ ក​ម្មកា​រី​នី​ខាងលើ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​​ដោយ​ផ្ទាល់​ពី​លោក​ឯក ឃុន​ដឿ​ន ​អភិបាល​ខណ្ឌទួលគោក​និង​លោក​ចៅសង្កាត់​បឹង​កក់​ទី 1 ព្រមទាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ផង​ដែរ​។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្មករ កម្មការិនី​​ដែលកំពុងធ្វើ​ចត្តាឡីស័ក​ខាងលើ​ ​ក្នុង​មួយគ្រួសារ​ៗ អង្ករ​១០​គីឡូក្រាម​ ទឹកត្រី​ មី​ និង​ម៉ាស់​មួយ​ចំនួន​។

​ក្នុង​ឱ​កាស​នោះដែរ ​លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​បងប្អូន​ធ្វើ​អនាម័យ​និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​សម្តេច​តេ​ជោ​ហ៊ុន សែន​។

ទន្ទឹម​នោះ​ ស្ត្រីជា​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​អ៊ុ​ក ពុទ្ធ​ថា​វី​ ​ក៍បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បញ្ចុះតម្លៃ​បន្ទប់​ជួល​ចំនួន​២​ខែ ក្នុង​១​ខែ​មួយ​បន្ទប់​បញ្ចុះ​ចំនួន​២០​ដុល្លារ​។

គួរ​ប​បញ្ជាក់​ថា កម្មករ​កាត់ដេរ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​ 19​ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​ទៅ​យក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ថ្ងៃ​ទី​៤ ខែមេសា​ ឆ្នាំ​២០២១​។

ទន្ទឹម​នឺ​ង​ការ​រក​ឃើញ​កម្មករ​វិជ្ជមាន​កូ​វី​ដ​19 នោះ​នៅ​ព្រឹក​ថ្ងៃ​ទី 5 ខែមេសា​ ឆ្នាំ 2021 នេះ​អាជ្ញាធរ​ខណ្ឌទួលគោក​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល​និង​ផ្ទាល់​ប្រមាណ​ជាង 100 នាក់​ទៀត​។

អ្នក​វិជ្ជមាន​កូវីដ​19 ដែល​រក​ឃើញ​ឈ្មោះ​ភោគ គង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ម៉េ​ង អៀង ស្នាក់​នៅ​ចំណុច​ផ្ទះ​លេខ​១០ ផ្លូវ៥២៨ ភូមិ​២​សង្កាត់​បឹង​កក់​ទី​១​ខណ្ឌទួលគោក ។​ ជាមួយ​គ្នា​នោះ​ប្រពន្ធ​ដែល​ជាក​ម្មការី​នី​កាត់ដេរ ង​ប្អូនប្រុស​ម្នាក់​ដែល​ជា​កម្មករ​នៅ​ផ្សារ​អូ​ឬ​ស្សី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​បញ្ជូន​យក​ទៅ​ធ្វើ​ចិត្ត​តែ​សាក់​នៅ​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​។

ដោយឡែក​ផ្ទះ​ជួល​ប្រមាណ​៥៣​បន្ទប់​ដែល​ភាគច្រើន​ជា​កម្មករ​ស្នាក់​នៅ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ឱ្យធ្វើ​ចត្ត​ឡី​ស័ក​ចំនួន 14 ថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ