ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាព្យ​រំឭក​អំពី​អក្សរសាស្ត្រ​ខ្មែរ​:

3 ឆ្នាំ មុន

អក្សរសាស្ត្រ​រុងរឿង​ដោយសារ​ខ្មែរ ពុំ​ហ៊ាន​បែក​បែរ​ឱ្យ​ភ្លាត់​ខុស ជន​ខ្មែរ​គ្រប់​គ្នា​ទាំងស្រី​ប្រុស ពុំ​ហ៊ាន​បង្ខុស​ឱ្យ​ខូច​បង់ ។ ជន​ខ្មែរ​ស្រុះគ្នា​លើកតម្កើង ដំឡើង​ពាក្យពេចន៍​ដោយ​ផ្ចិតផ្ចង់ ខ្មែរ​ជា​គ្រហស្ថ​ខ្មែរ​ជា​សង្ឃ ខំប្រឹង​តម្រង់​អក្សរ​ជាតិ ។…

អក្សរសាស្ត្រ​រុងរឿង​ដោយសារ​ខ្មែរ ពុំ​ហ៊ាន​បែក​បែរ​ឱ្យ​ភ្លាត់​ខុស ជន​ខ្មែរ​គ្រប់​គ្នា​ទាំងស្រី​ប្រុស ពុំ​ហ៊ាន​បង្ខុស​ឱ្យ​ខូច​បង់ ។

ជន​ខ្មែរ​ស្រុះគ្នា​លើកតម្កើង ដំឡើង​ពាក្យពេចន៍​ដោយ​ផ្ចិតផ្ចង់ ខ្មែរ​ជា​គ្រហស្ថ​ខ្មែរ​ជា​សង្ឃ ខំប្រឹង​តម្រង់​អក្សរ​ជាតិ ។

អក្សរ​វិបត្តិ​ជាតិ​វិបត្តិ ខ្ចាយ​ខ្ចាត់​រាត់រាយ​ក្លាយ​ឃ្លៀងឃ្លាត ហេតុនេះ​ខ្មែរ​យើង​កុំ​រវាត ត្រូវ​រក្សា​ជាតិ​ឱ្យ​រឹងប៉ឹង ។

បើ​ដឹង​មិន​ដល់​កុំ​ធ្វើ​ចេះ ចំណេះ​តិចតួចស្តួចស្តើង​ស្តឹង បើ​ចង់​ច្បាស់លាស់​ត្រូវ​ខំប្រឹង កុំ​ដេក​ស្ងាត់ឈឹង​ឱ្យ​ចេះ​ឯង ។

ចំណេះ​កើត​មាន​ព្រោះ​ការ​រៀន កម្ជិល​អៀនប្រៀន​កុំ​សម្តែង ធ្វើ​ឱ្យ​គេ​ស្ងើច​គេ​កោតក្រែង ស្លាក់ស្លែង​ទេ​កុំ​រិះគន់​គេ ។

ត្រូវ​រិះគន់​ខ្លួនឯង​ជា​មុន កុំឱ្យ​ស៊យ​ស៊ុន​ខុស​ទទេ បើ​ឆ្ងល់​ពុំ​យល់​ត្រូវ​សួរ​គេ ឥត​ថោក​អ្វី​ទេ​ថ្លៃ​ទេតើ !

បុរាណ​ថា​ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់​ពោល​សើវ៉ើ រៀន​ទៅ​សួរ​ទៅ​ទើប​គ្រាន់បើ អើពើ​ចង់​ចេះ​ប្រសើរ​ណាស់ ។

ចាស់​ថាបើ​ល្ងង់​កុំ​ធ្វើ​ចេះ បើ​មានចំណេះ​ឱ្យ​ជាក់ច្បាស់ បើ​ស្តើង​ហើយ​ចង់ឱ្យ​បាន​ក្រាស់ ត្រូវ​ថែម​កម្រាស់​ផ្សំសាច់​គ្នា​ ។
ព្រះរាជ​និពន្ធ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ