ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប្ប​វិនាស​ដោយ​ទឹក

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​បាន​បរិយាយ​ថា កប្ប​ដែល​វិនាស​ដោយ​ទឹក កាលបើ​លោកធាតុ​ឬ​ចក្កវាឡ​នេះ​មាន​អាយុ​គ្រប់​មួយ​កប្ប​ដោយ​បរិបូណ៌​ហើយ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​វិញ ។ កប្ប​ដែល​វិនាស​ដោយ​ទឹក​នេះ​មាន​ទំនាក់ទំនង​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់តែ​ប្លែក​ដូច្នេះ​គឺ មហាមេឃ​ប​ណ្ដាល​ភ្លៀង​ទឹកក្រុត​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ វត្ថុ​ទាំងឡាយ​មាន​ភ្នំ​ជាដើម កាលបើ​ត្រូវ​ទឹកក្រុត​ហើយ​ក៏​រលាយ​រលួយ​អស់​ទៅ ទឹកក្រុត​នោះ​ខ្យល់​បក់​ទ្រទ្រង់​ជុំវិញ…

នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​បាន​បរិយាយ​ថា កប្ប​ដែល​វិនាស​ដោយ​ទឹក កាលបើ​លោកធាតុ​ឬ​ចក្កវាឡ​នេះ​មាន​អាយុ​គ្រប់​មួយ​កប្ប​ដោយ​បរិបូណ៌​ហើយ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​វិញ ។

កប្ប​ដែល​វិនាស​ដោយ​ទឹក​នេះ​មាន​ទំនាក់ទំនង​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់តែ​ប្លែក​ដូច្នេះ​គឺ មហាមេឃ​ប​ណ្ដាល​ភ្លៀង​ទឹកក្រុត​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ វត្ថុ​ទាំងឡាយ​មាន​ភ្នំ​ជាដើម កាលបើ​ត្រូវ​ទឹកក្រុត​ហើយ​ក៏​រលាយ​រលួយ​អស់​ទៅ ទឹកក្រុត​នោះ​ខ្យល់​បក់​ទ្រទ្រង់​ជុំវិញ រលាយ​នូវ​វត្ថុ​ទាំងអស់​ខាងក្រោម ហើយ​រំលាយ​នូវ​ស្ថានសួគ៌​៦​ជាន់​និង​ស្ថាន​ព្រហ្ម​ជា​ច្រើន​ជាន់​ទៀត​ទៅ​ទល់​នឹង​ត្រឹម​ស្ថាន​ព្រហ្ម​ឈ្មោះ សុភ​កិ​ណ្ហា ។

ទឹកក្រុត​នោះ​ក៏​រីង​ខះ​អស់​ទៅ វត្ថុ​ទាំងឡាយ​មាន​ភ្នំ​ជាដើម ដែល​រលាយ​ដោយ​ទឹកក្រុត​នោះ​ឧបមា​ដូច​អំបិល​បង់​ទៅ​ក្នុង​ទឹក រលាយ​អស់​ឥត​មាន​សល់​អ្វី​តិចតួច​ឡើយ ។ ទី​ខាងក្រោម​ជា​អាកាស​ទទេ ខាងលើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំងអស់ មាន​តែ​ងងឹត​ធំ​តែ​មួយ នេះ​លោក​ឱ្យឈ្មោះ​ថា កប្ប​វិនាស​ដោយ​ទឹក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ