ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាបហ្វូង​ល្បែង​ជល់​មាន់​មួយកន្លែង​តែ​មនុស្ស​រត់ព្រាត​បាត់​អស់​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការ​នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដំរី​ផុង បាន​ចុះ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់​មួយ​កន្លែង នៅ​រសៀល​កាលពី​ថ្ងៃ​ទី​០៥…

ខេត្ត​ក្រចេះ ​៖ លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការ​នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដំរី​ផុង បាន​ចុះ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់​មួយ​កន្លែង នៅ​រសៀល​កាលពី​ថ្ងៃ​ទី​០៥ ​មេសា ស្ថិត​នៅ​ចំណុច​ដៃ​កង់ ភូមិ​ស្រែ​ត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​​ប្រតិបត្តិការបង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​លេងល្បែង​ជល់​មាន់​ណា​ម្នាក់​នោះ​​ឡើយ ដោយសារ​​​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ត្រូវ​បាន​អ្នកលេង​ទាំងនោះ​​​រត់គេច​ខ្លួន​បាត់​អស់ ។

ស្ថិតនៅកន្លែងកើតហេតុ បាន​បន្សល់​ទុក​នៅ​វត្ថុ​តាង​មួយ​ចំនួន​នៅ​និង​កន្លែង​កើតហេតុ​រួម​មាន ៖ ជញ្ជីង​សំរាប់​ថ្លឹង​មាន់​​១ , កៅអី​ចំនួន​១០, មាន់​ជល់​ចំនួន​២​ក្បាល និងវត្ថុ​តាង​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ។ ដោយ ៖ ប៊ុ​ន លី​ន​ណា

​​

អត្ថបទសរសេរ ដោយ