ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍​រំពឹង​មាន​កំណើន​ជាង ៤% ទោះ​ប្រឈម​នឹងវិ​បត្ត​កូ​វី​ដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​នៅ​លើ​វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍​ក្នុង​ឆ្នាំ ២០២១​នេះ រំពឹង ថា មាន​កំណើន​ជាង ៤% និង​ជិត…

រាជធានី​ភ្នំពេញ ៖ កំណើន​នៅ​លើ​វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍​ក្នុង​ឆ្នាំ ២០២១​នេះ រំពឹង ថា មាន​កំណើន​ជាង ៤% និង​ជិត ៦% នៅ​ឆ្នាំ ២០២២ ទោះបី​កម្ពុជា​នៅ​បន្ត​ប្រឈម​និង វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ក្តី ។ ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា អនុ​វិស័យ ដឹក​ជញ្ជូន និង​គមនាគមន៍ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន ៤,៥% ក្នុង​ឆ្នាំ ២០២១ និង ៥,៩% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​រំពឹង​ទុក​ការ​ងើបឡើង​វិញ នៃ​អនុ​វិស័យ​គាំំ​ទ្រ​សំ ខាន់​ៗ​រួម​មាន ៖ អនុ​វិស័យ​កាត់ដេរ​, សំណង់ និង​សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​ការ ងើបឡើង​វិញ​នៃ​ការ​ប្រើប្រាស់​ប្រ​ព​ន្ធ័​អ៊ិ​ន​ធឺ​ណិ​ត ដោយសារ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​នៃ​ការ រស់នៅ​, ការ​ធ្វើ​អាជីវកម្ម និង​ការ​បំពេញការងារ​ជាដើម ។

បើ​តាម​របាយការណ៍​ដដែល​សង្កត់ធ្ងន់​ថា «​ទោះបីជា​យ៉ាងនេះ​ក្តី អនុ​វិស័យ​នេះ នៅ បន្ត​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា ៖ ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក ខណៈ​ការ​រៀបចំ​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​នៃ​វិស័យ​នេះ មិន​ទាន់​បាន​បញ្ជ​ប់​នៅឡើយ ។ ​របាយការណ៍​លើក​ឡើង​ថា ជាមួយ​គ្នា​នេះ​ដែរ សេវា​អ៊ិ​ន​ធឺ​ណិ​ត នៅ​មាន​តម្លៃ​ខ្ពស់ ខណៈ​គុណភាព​សេវា និង​បណ្តាញ​គ្របដណ្តប់​នៅ​មាន​កម្រិត ។ ក្នុង​ន័យ​នេះ រាជរ​ដ្ឋា​ភិ បាល​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ តាម​រយៈ​ការ​ព​ន្លឿ​ន​ការ​រៀបចំ និង​ដាក់​ចេញ នូវ​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី ប្រព័ន្ធ​ដឹក​ជញ្ជូន ពហុ​មធ្យោបាយ និង​ឡូ​ជី​ស្ទិ​ក ២០២១ -២០៣០ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល កម្ពុជា ២០២១-២០៣៥ ព្រមទាំង​ជំរុញ​ការ​អនុវត្ត​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​គាំំ​ទ្រ​អភិ វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ។

លោក ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៣០​ខែមីនា​មកនេះ​ថា កាលពី​ខែមករា ឆ្នាំ​២០២១ នៅ​ពេល​មានការ​ស្ងប់ស្ងាត់​ជំងឺ​កូ​វី​ដ ១៩ ការ​ដឹក​ជញ្ជូន​មាន​សភាព​រើប​ឡើង​វិញ​បន្តិច ប៉ុន្តែ​នៅ​ពេល​មាន​ព្រឹត្តិការណ៍ ២០​កុម្ភៈ​រហូត មក​ដល់​សព្វ​ថ្ងៃនេះ​មិន​មានការ​កើនឡើង​ទេ មាន​តែ​ថមថយ​ទៅ​វិញ ព្រោះ​តម្រូវការ​មុខ ទំនិញ​នាំ​ចេញ នាំ​ចូល​មួយ​ចំនួន​បាន​ជួប​បញ្ហា ហើយ​ការ​បញ្ជា​ទិញ​មួយ​ចំនួន​ទៀត​ត្រូវ បាន​លប់​ចោល បើ​យើង​មើលទៅ​លើ​សេវា​ឡូ​ជី​ស្ទីក​របស់​យើង ។
​ជាង​នេះ​ថ្មី​ៗ​នេះ មាន​កប៉ាល់​មួយ​បាន​គឿ​ង​នៅ​ព្រែកជីក​ស៊ុ​យ​អេ​ធ្វើ​ឱ្យ​កប៉ាល់​ចេញ ចូល​ទាំង​ពី​អាស៊ី​ឆ្ពោះទៅ​អឺរ៉ុប​ជាប់​គាំង​ប្រមាណ ៤០០ កប៉ាល់ ។ បន្ថែម​លើស​ពី​នេះ តម្លៃ ដឹក​ជ​ញ្ជ​ន​តាម​កប៉ាល់​នៅ​តែ​មិន​ថមថយ​នៅ​តែ​មានការ​កើនឡើង ។

លោក​ឧកញ៉ា គូសបញ្ជាក់​ថា នៅ​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២១​នេះ ចំពោះ​ឡូ​ជី​ស្ទិ​ក និង​ការ​ដឹក​ជញ្ជូន​មិន​ទាន់​អាច​ងើបឡើង​វិញ​បាន​ទេ តែ​អាច​ពាក់កណ្តាល​ឆ្នាំ​សភាព​ការ ងើបឡើង​វិញ ។ ចំពោះ​ឡូ​ជី​ស្ទិ​ក និង​ដឹក​ជញ្ជូន មិន​អាច​ងើបឡើង​រួច​នោះ​ទេ ជាក់ស្តែង នៅ​ក្រុមហ៊ុន​របស់ខ្ញុំ​ផ្ទាល់ មានការ​ធ្លាក់​ចុះ​ចំពោះ​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ នាំ​ចូល កាន់តែ​លំបាក មិន​ទាន់​ដឹង​ថា ងើបឡើង​វិញ​នៅ​ពេល​ណា​វិញ​បាន បើសិន​នៅ​តែ​ធ្លាក់​ចុះ រហូត​ដល់​ដាច់​ឆ្នាំ​នេះ អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្លះ​ក្ស័យ​ធន់ ។ បើ​តាម​លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ចំពោះ​ការ​ព្យាករណ៍​របស់​ក្រសួង​អាច​ធ្វើ​ឱ្យ​អនុ​វិ ស័​យ​ខ្លះ​អាច​កើនឡើង តែ​សម្រាប់​សេវា​ឡូ​ជី​ស្ទិ​ក និង​ដឹក​ជញ្ជូន​នេះ​មិន​ទាន់​អាច​ងើបឡើង រួច​ទេ ជាក់​ស្តែ​នៅ​ត្រីមាស​ទី ១ នេះ​មានការ​ធ្លាក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ