ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​អំពាវនាវ​ម្ចាស់ផ្ទះ ឬ​បន្ទប់​ជួល​គួរ​លើក​លែងយក​ថ្លៃ​ជួល ឬ​បញ្ចុះតម្លៃ​ក្នុង​វិបត្តិ​កូ​វី​ដ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ ឬ​បន្ទប់​ជួល គួរតែ​លើក​លែងយក​ថ្លៃ​ជួល​ឬ បញ្ចុះតំលៃ​ក្នុង​ឱកាស​កូ​វី​ដ​១៩ កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​សេចក្តី​អំពាវនាវ ត្រូវ​បាន​ជូនដំណឹង នៅ​ថ្ងៃ​ទី​២៩ ខែមីនា…

បន្ទាយ​មាន​ជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ ឬ​បន្ទប់​ជួល គួរតែ​លើក​លែងយក​ថ្លៃ​ជួល​ឬ បញ្ចុះតំលៃ​ក្នុង​ឱកាស​កូ​វី​ដ​១៩ កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​សេចក្តី​អំពាវនាវ ត្រូវ​បាន​ជូនដំណឹង នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ជូនដំណឹង​តាម​បណ្តាញ​សង្គម Facebook​ផ្ទាល់ខ្លួន​ថា ៖ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​ឬ បន្ទប់​ជួល​គួរតែ​លើកលែង​ការ​បង់ថ្លៃ​បន្ទប់ ឬ​បញ្ចុះតំលៃ​បន្ទប់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅផ្ទះ​ជួល និង​បន្ទប់​ជួយ​ក្នុង​ឱកាស​កូ​វី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​២០ កុម្ភៈ នេៈ​ជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ក្នុង​ប្រត្តិកា​រណ៍ (​សហគមន៍ ២០ កុម្ភៈ )​នៅ​តែ​បន្ត​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង ក្នុង​នោះ​អ្នក​ជួល​ផ្ទះ និង​រស់នៅ​បន្ទប់​ជួល​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល​ផ្ទះ ឬ​ឈ្នួល​បន្ទប់ ។

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់​ថា ក្នុង​ន័យ​នេះ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​គិតគូរ និង​ជួយ​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់​នៅផ្ទះ​ជួល ឬ​បន្ទប់​ជួល​នោះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល ឬ​បន្ទប់​ជួល​គួរ​លើកលែង​ការ​បង់ថ្លៃ​ឈ្នួល​ផ្ទះ និង​បន្ទប់​ជួល ឬ​បញ្ចុះតំលៃ ក្នុងអំឡុងពេល​ផ្ទុះ​ព្រឹត្តិការណ៍ (​សហគមន៍ ២០ កុម្ភៈ​) នេះ​រហូត​ដល់​ស្ថានភាព​នៃ​ការ​រីក​រាល​មេរោគ​កូ​វី​ដ​១៩ មាន​សភាព​ធូរស្រាល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ