បំបែកសំបុក​ចោរ​បានហើយ រក​ឃើញ​ម៉ូតូ​៤១​គ្រឿង តើ​មាន​បង​ប្អូន​ណា​បាត់​ម៉ូតូទេ?​(វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ចោរ​បានហើយ រក​ឃើញ​ម៉ូតូ​៤១​គ្រឿង តើ​មាន​បង​ប្អូន​ណា​បាត់​ម៉ូតូទេ?​(វីដេអូ)

3 អាទិត្យ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ធ្វើការ​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​បាត់ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ មាន​អ្នក​លួច ​និង​អ្នក​ទទួល​ទិញ​ដែល​គេ​ឱ្យឈ្មោះ​ថា «​អ្នក​ទទួលផល​ចោរកម្ម» ហើយ​បាន​ដកហូត​ម៉ូតូ​ចំនួន​​៤១​គ្រឿង ព្រមទាំង​បាន​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​នៅ​ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ធ្វើការ​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​បាត់ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ មាន​អ្នក​លួច ​និង​អ្នក​ទទួល​ទិញ​ដែល​គេ​ឱ្យឈ្មោះ​ថា «​អ្នក​ទទួលផល​ចោរកម្ម» ហើយ​បាន​ដកហូត​ម៉ូតូ​ចំនួន​​៤១​គ្រឿង ព្រមទាំង​បាន​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

Picture

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៣​នាក់​មាន ៖ ១-​ឈ្មោះ កែវ កុសល់ ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ (​លួច​) ។ ២-​ឈ្មោះ ឡាយ សាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ទិញ​ផល​ចោ​កម្ម​) ។ ៣-​ឈ្មោះ ពេញ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​បក្ខពួក​) ជនសង្ស័យ​ទាំង​អស់នេះ​រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

Picture

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​បាន​បញ្ជាក់​ថា ការ​ឈាន​ដល់​ដកហូត​បាន​ម៉ូតូ​ជា​ច្រើន​​គ្រឿង និង​ឃាត់ខ្លួន​បាន​៣​នាក់ គឺ​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ កុសល់ ហៅ​ម៉ៅ ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ហើយ​នាំ​យក​មក​សាកសួរ ។

Picture

តាម​ចម្លើយ​សារភាព​ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ចោរ​​ក៏​ឃាត់​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ឡាយ សាន (​អ្នក​ទទួលផល​ចោរកម្ម​) និង​​បាន​ម្នាក់​ទៀត​ឈ្មោះ ពេញ វាសនា (​បក្ខពួក​) ​ព្រម​ទាំង​រឹប​អូស​វត្ថុ​តាង​ម៉ូតូ​ចំនួន​៤១​គ្រឿង ដែល​បាត់​ថ្មី​ៗ ក្នុង​នោះ​មាន​ម៉ូតូ​ជន​រង​គ្រោះ​១​គ្រឿង ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែ​ត ។

Picture

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ចោរ​ទាំង​៣​នាក់ ​និង​វត្ថុ​តាង​ម៉ូតូ​ចំនួន​៤១​គ្រឿង ដែល​ដកហូត​បាន​កំពុង​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ។ ចំណែក​ជន​សង្ស័យ​៣​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ។

Picture

លោក​ក៏​បាន​ពា​វនា​វ​ដល់​ម្ចាស់​ដែល​បាន​បាត់​ម៉ូតូ ​ដោយ​ចោរលួច​កន្លង​មក​សូម​អញ្ជើញ​មក​ទំនាក់ទំនង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ បើ​ពិតជា​របស់​ខ្លួន​មែន នឹង​ប្រគល់​ជូន​វិញ ៕

Picture