ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​អូរ​ដំបង ស្ងប់ស្ងាត់​ខ្លាំង ១​ថ្ងៃ​មាន​ភ្ញៀវ​មក​កម្សាន្ត​ត្រឹម​២​ឬ​៣​ខ្យុ​ស​ប៉ុណ្ណោះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​មាន​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ម្តង​ហើយ​ម្តងទៀត នៅ​ក្នុង​ប្រ ទេស​កម្ពុជា ជា​ពិសេស​បាន​ឆ្លង​ជំងឺ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ជាដើម រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​មាន​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ម្តង​ហើយ​ម្តងទៀត នៅ​ក្នុង​ប្រ ទេស​កម្ពុជា ជា​ពិសេស​បាន​ឆ្លង​ជំងឺ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ជាដើម រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​អាហារ​ដ្ឋា​ន​ក្នុង​រមណីយដ្ឋាន​អូរ​ដំបង ស្ថិត​ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​សភាព​ស្ងប់ស្ងាត់​ភ្ញៀវ​ខ្លាំង​ជាង​មុន ធ្វើ​ឱ្យ​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​នេះ បាន​ត្អូញត្អែរ និង​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដោយ​បច្ចុប្បន្ន ក្នុង​១​ថ្ងៃ​ស្ទើរតែ​អត់​មាន​ភ្ញៀវ​ដើរ​លេង​ច្រើន និង​ហូប​អាហារ​កន្លែង​របស់​ខ្លួន​ទៅ​ហើយ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ទៀង សែន អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់​អាហារ​ដ្ឋា​ន​ភ្នំ​អូរ​ដំបង បានឱ្យ​ដឹង​ថា ៖ រហូត​មក​ដល់​ពេល​នេះ ទោះបីជា​នៅ​ថ្ងៃ​ធម្មតា ក៏​ដូច​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ គឺ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ដែរ អត់​សូវ​មាន​ភ្ញៀវ​ដើរ​លេង​កម្សាន្ត​ច្រើន​ដូច​សព្វ​ដងនោះ​ទេ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គាត់​បន្ត​ទៀត​ថា ការ​លក់ដូរ​ម្ហូបអាហារ​របស់​គាត់ មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ជួនកាល​ក្នុង​១​ថ្ងៃ ស្ទើរតែ​អត់​មាន​ភ្ញៀវ​ចូល​ទៅ​លេង​កម្សាន្ត​នៅ​កន្លែង​របស់​ខ្លួន ដោយ​ការ​លក់​ម្ហូបអាហារ ដាច់​បាន​ត្រឹមតែ​២​ទៅ​៣​ខ្យុ​ស​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ។

គាត់​បន្ត​ថា កាលពី​មិន​ទាន់​មាន​បញ្ហា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ ការ​លក់ដូរ​របស់​គាត់​ដាច់​គួរសម​ដែរ ដោយ​ក្នុង​១​ថ្ងៃ ភ្ញៀវ​ចូល​ទៅ​លេង​កម្សាន្ត និង​ហូប​អាហារ​យ៉ាងតិច​ក៏​១០​ទៅ​១៣​ខ្យុ​ស​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​និង​ប្រពន្ធ ព្រមទាំង​កូន ក៏​នៅ​តែ​បន្ត​ទិញ​ម្ហូបអាហារ​ពី​ផ្សារ ដែល​មាន​ចំនួន​តិច​ជាង​មុន​បន្តិច ដើម្បី​រក្សា​ទុក​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ដែល​ចូល​ទៅ​លេង​កម្សាន្ត នៅ​ខ្យុ​ស​របស់​ខ្លួន ជា​លក្ខណ​:​គ្រួសារ ។

លោក​បន្ត​ទៀត​ថា លុះ​ក្រោយ​ពី​ពួក​គេ​ទទួលទាន​អាហារ​រួច ក៏​ចុះ​ងូតទឹក​ស្ទឹង ភ្នំ​អូរ​ដំបង​លេង​មួយស្របក់ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ តែ​ខាង​គាត់ ក៏​មាន​រៀបចំ​ទឹក​អាល់កុល និង​ជែ​ល ទុក​សម្រាប់​ឱ្យ​ភ្ញៀវ​លាងដៃ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ផង​ដែរ ។

គាត់​បញ្ជាក់​ថា បើ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​កើត​មាន​បែប​នេះ បញ្ហា​ជីវភាព​គ្រួសារ​របស់​គាត់ និង​អ្នក​ដទៃ​ទៀត កាន់តែ​ធ្លាក់​ចុះ លំបាក​ក្នុង​រក​ថវិកា​បង់ថ្លៃ​មីក្រូហិរញ្ញវត្ថុ ខណៈ​ខ្ចី​លុយ​គេ​យក​មក​រកស៊ី ហើយ​ជា​រៀង​រាល់​ខែ​ក៏​ត្រូវ​បង់​ថ្លៃដើម និង​ថ្លៃ​ការ​ប្រាក់​ឱ្យ​គេ​វិញ​យ៉ាង​ទៀងទាត់ ដោយ​ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពេល​ឃើញ​កន្លែង​លក់ដូរ​របស់​ខ្លួន​ស្ងប់ស្ងាត់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ