ការចិញ្ចឹមសត្វ​ពពែ​នេះនឹង​អាច​ផ្ដល់ផលចែក​បន្ត​ទៅ​កាន់​ដែនជម្រកសត្វព្រៃ​ដទៃ​នៅ​ពេល​​ពួក​វា​​បង្ក​កំណើត​ជា​កូន​តូច​ៗ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចិញ្ចឹមសត្វ​ពពែ​នេះនឹង​អាច​ផ្ដល់ផលចែក​បន្ត​ទៅ​កាន់​ដែនជម្រកសត្វព្រៃ​ដទៃ​នៅ​ពេល​​ពួក​វា​​បង្ក​កំណើត​ជា​កូន​តូច​ៗ​

1 ខែ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី ៖ ក្រៅពី​ការងារ​អនុវត្ត​ច្បាប់​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​ការ​រស់នៅ​ដោយ​ចីរភាព​, ការ​ដាំ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​ខ្នាត​តូច ក៏​ជា​ភារកិច្ច​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គប្បី​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ​ផង​ដែរ ។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣…

ខេត្តមណ្ឌលគិរី ៖ ក្រៅពី​ការងារ​អនុវត្ត​ច្បាប់​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​ការ​រស់នៅ​ដោយ​ចីរភាព​, ការ​ដាំ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​ខ្នាត​តូច ក៏​ជា​ភារកិច្ច​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គប្បី​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ​ផង​ដែរ ។

Picture

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ទៅ​ទទួលយក​សត្វ​ពពែ​សរុប​ចំនួន​៣០​ក្បាល ដែល​ជា​ការ​ផ្ដល់​ជូន​ពី​សំណាក់ ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យក​ទៅ​ថែទាំ និង​ចិញ្ចឹម ។

Picture

បច្ចុប្បន្ន​សត្វ​ពពែ​ទាំង​៣០​ក្បាល ដែល​ទទួល​បាន​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គឺ​បាន​យក​ទៅ​ដល់​ស្នាក់​ការ​អភិរក្ស​បរិស្ថាន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចំនួន​១៥​ក្បាល និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចំនួន​១៥​ក្បាល ប្រកបដោយ​សុវត្ថិភាព​។

Picture

ទន្ទឹម​នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សូម​អនុញ្ញាត​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​គិតគូរ​ពី​សុខភាព និង​ការ​រស់នៅ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស តាម​រយៈ​ការ​ផ្ដល់​ជា​ពូជ​សត្វ​ពពែ ដើម្បី​ផ្ដល់​ឱកាស​បន្ថែម​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទៅ​លើ​ចំណីអាហារ​បរិភោគ និង​ការ​រស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ និង​បរិស្ថាន​ស្អាត ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បំពេញការងារ​មាន​ភាព​ស្វាហាប់ ជា​ពិសេស​ការ​គិតគូរ​ទៅ​លើ​សុខភាព​របស់​មន្ត្រី ។

Picture

បើ​តាម​ការ​រំពឹង​ទុក​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ហាញ​ថា រោង​ចិញ្ចឹមសត្វ​ពពែ​នេះ នឹង​អាច​ផ្ដល់​និង​ចែកចាយ​បន្ត​ទៅ​កាន់​ដែនជម្រកសត្វព្រៃ​ដទៃ​ទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី នៅ​ពេល​ដែល​ពួក​វា​បាន​បង្ក​កំណើត​ជា​កូន​តូច​ៗ​បាន​ច្រើន ៕

Picture