ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន !​ចាប់ពី​ថ្ងៃ​២៤ ដល់​៣០​មីនា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ​មាន​ផ្គរ​រន្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​៣០ មីនា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្សោយ ហើយ​ផ្គរ រន្ទះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​៣០ មីនា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្សោយ ហើយ​ផ្គរ រន្ទះ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០២១ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៤-៣០ ខែមីនា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ដូច​ជា នៅ​ថ្ងៃ​ទី​២៤-២៧ ខែមីនា ឆ្នាំ​២០២១ ភាគ​ឦសាន​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ា​ស៊ី​ហ្វិ​ក និង​ភាគ​និរតី​ទទួល​ឥទ្ធិពល​ពី ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូ​នេ​ស៊ី ។ នៅ​ថ្ងៃ​ទី​២៨-៣០ ខែមីនា ឆ្នាំ​២០២១ ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៤-៣៧​អង្សា​សេ និង​មាន​ភ្លៀង ផ្គរ​រន្ទះ ពី​ខ្សោយ ទៅ​មធ្យម ។

ចំ​ណែ​លប​ណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ អង្សា​សេ​និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧ អង្សា​សេ​មាន​ភ្លៀង ផ្គរ​រន្ទះ ខ្សោយ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣​អង្សា​សេ និង​មាន​ភ្លៀង​ផ្គរ​រន្ទះ ពី​ខ្សោយ​ទៅ​មធ្យម ។

អាស្រ័យ​ដូចនេះ ក្រសួង​បាន​ឲ្យ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​នូវ បាតុភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន នៅ​ថ្ងៃ​ទី​២៤ ខែមីនា ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ