លោកជំទាវ កុយ ពិសី ស្លុតចិត្តជុំវិញមរណភាពវេជ្ជបណ្ឌិតខ្មែរដែលបានចាក់វ៉ាក់សាំង២លើកនៅតែរងគ្រោះដោយសារកូវីដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស្ដើង ជា គឺជាអ្នកជំងឺទី៤ នៅកម្ពុជាដែលបានទទួលមរណភាពនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ…
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស្ដើង ជា គឺជាអ្នកជំងឺទី៤ នៅកម្ពុជាដែលបានទទួលមរណភាពនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ…
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស្ដើង ជា គឺជាអ្នកជំងឺទី៤ នៅកម្ពុជាដែលបានទទួលមរណភាពនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដោយសារតែជំងឺកូវីដ -១៩ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសាររូបលោកគឺជាវេជ្ជបណ្ឌិតខ្មែរទី១ ដែលទទួលមរណភាពដោយសារតែការវាយប្រហារដោយវីរុសឆ្លងក៏សាហាវមួយនេះ ។ បន្ថែមពីលើនេះ រូបលោកវេជ្ជបណ្ឌិតផ្ទាល់ ក៏ធ្លាប់បានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ចំនួន ២ ដងផងដែរ ។
ដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា អាយុ ៧៥ ឆ្នាំ ដែលជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា រាជធានីភ្នំពេញ ក៏បានធ្វើឲ្យលោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បង្ហាញនូវអារម្មណ៍ក្តុកក្តួលនឹកស្មានមិនដល់ ។

លោកជំទាវ កុយ ពិសីបានលើកឡើងថា វីរុសកូវីដ ១៩ មិនប្រកាន់វ័យ ប្រកាន់ឋានៈតួនាទីឡើយ ដូច្នេះបើសិនជាបានចាក់វ៉ាកសាំងប្រឆាំងមេរោគមួយនេះក្តី ក៏តោងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណះ បន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» ដើម្បីកុំឲ្យក្លាយខ្លួនជាជនរងគ្រោះនៃជំងឹកូវីដ ១៩ ។

លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា «មួយថ្ងៃៗតាមដានដូចរឿងភាគពីចំនួនកើន ឡើងនៃអ្នកឆ្លង និងអ្នកស្លាប់ដោយ COVID-19។ បើចំនួនកើនលើស ៥០ អ្នកស្ទើរាល់ថ្ងៃ តើមន្ទីរពេទ្យ និងពេទ្យយើងទ្រាំទ្របានដែរទេ? ថ្ងៃណាក៏តក់ស្លុតរាល់ឭដំណឹងអ្នកមរណៈភាព។ មើលចុះ doctor (វេជ្ជបណ្ឌិត) ហើយក៏ស្លាប់បាន ហើយថែមទាំងបានចាក់ vaccine ការពារហើយទៀត។ COVID- 19 មិនរើសអាយុ ឋានៈ តួនាទីអ្នកក្នុងសង្គមឡើយ មានតែអ្នកខ្លួនឯងទេដែលអាចការ ពារបានដោយខ្លួនឯង គឺទៅចាក់ថ្នាំការពារនិងអនុវត្តតាមវិធានការណ៏៣ការពារ និង៣ កុំ ហើយបើសង្ស័យត្រូវប្រញ៉ាប់ទៅរកការពិនិត្យពីគ្រូពេទ្យ»។

លោកជំទាវបានបន្តថា «ក្នុងនាមប្រធានគណៈកម្មការស្រ្តី និងកីឡា ខ្ញុំសូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពលោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា សូមវិញ្ញានខ័ន្ត លោកវេជ្ជបណ្ឌិត បានសោយសុខក្នុងសុគតិភព»៕


ចែករំលែកព័តមាននេះ