ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​​នាង​​ទៅ​បន្ទប់ ​មិន​ទាន់​ដល់​ផង ក៏​លូក​​ស្ទាបតាម​​ផ្លូវ លុះ​ដឹង​ការ​ពិត​របស់​នាងផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ ឃើញបុរសជា​​​ភេទ​ទី​បី​ម្នាក់ (​ប្រុសតែងខ្លួនជាស្រី​​) ពាក់​ម៉ាស​ជិត​មុខ ស្លៀកពាក់​ស្អាត​បាត ក៏​យល់​ច្រ​លំ​ថា​ជាមនុស្ស​​ស្រី​ រួច​ក៏​​បាន​​លួងលោម​សាសង​​គ្នា រហូត​ព្រមព្រៀង​គ្នា​ជិះកង់ឌុប​គ្នា​ទៅ​បន្ទប់​ជួល​របស់​​បុរស​កម្មករសំណង់​…

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ ឃើញបុរសជា​​​ភេទ​ទី​បី​ម្នាក់ (​ប្រុសតែងខ្លួនជាស្រី​​) ពាក់​ម៉ាស​ជិត​មុខ ស្លៀកពាក់​ស្អាត​បាត ក៏​យល់​ច្រ​លំ​ថា​ជាមនុស្ស​​ស្រី​ រួច​ក៏​​បាន​​លួងលោម​សាសង​​គ្នា រហូត​ព្រមព្រៀង​គ្នា​ជិះកង់ឌុប​គ្នា​ទៅ​បន្ទប់​ជួល​របស់​​បុរស​កម្មករសំណង់​ ខណៈ ពេល​ជិះ​កង់​ឌុ​ប​គ្នា​មិន​ទាន់​ដល់​បន្ទប់​ជួល​ផង បុរសជា​កម្មករសំណង់​​នោះ​បាន​លូកដៃ​ស្ទាបអង្អែល​ទៅក៏​​​ដឹងថានាង​ជា​ភេទទី៣​ ក៏​​ស្រែក​ឆោឡោ​ថា ភេទ​ទី​បី​នោះបោកខ្លួន និង​​លួច​យក​កាបូប​លុយ​​របស់ខ្លួន​បាត់ ចំណែក​បុរសជា​ភេទ​ទីបី បាន​ប្រកែកថា ខ្លួន​មិនបានលួចនោះទេ​ ទើប​​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង ​។

​​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩និង​៣០​នាទី​យប់​ថ្ងៃ​ទី២២ ខែ មិ​នា ឆ្នាំ២០២១ នៅ​ចំនុច​ផ្លូវ​ចូល​ភូមិ CPC កែង​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។

​បុរសជាភេទ​ទី​បី​ម្នាក់​ខាងលើ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ពុធ រិ​ទ្ធី អាយុ​២០​​ឆ្នាំ (ប្រុសតែងខ្លួនជា​ស្រី​) មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ ។ ចំណែក​បុរស​ជា​កម្មករ​សំណង់​សុំ​មិន​បញ្ចេញ​ឈ្មោះ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ព័​ត៌​មាន​លម្អិត​អោយ​ដឹង​ថា ​ហេតុការណ៍​ខាងលើ​​នេះ​គឺ​ជា​រឿង​យល់​ច្រឡំ​ទេ នៅ​មុន​កើតហេតុ បុរស​ជា​កម្មករ​សំណង់​ទើបនឹង​ចេញពី​ធ្វើការ​នៅ​ជិត​ម្តុំ​ស្ពាន​7​មក​រា បាន​ដើរ​ត្រឡ​ប់​ទៅ​បន្ទប់​ជួល​វិញ ខណៈ​ពេល​ដើរមក​ដល់​ចំណត​ឡានក្រុង នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មាន​សភាព​ហត់​ពេក ក៏​​បាន​ឈប់​អង្គុយ​លេង​បាន​មួយសន្ទុះ​ ក្រោយមក​ស្រាប់តែ​មាន​បុរស​ភេទ​ទី​បី​ខាងលើ ជិះ​កង់​មួយ​គ្រឿង មក​ឈប់​និយាយ​ញ៉ែ​បុរស​នោះ ធ្វើ​ឲ្យ​បុរស​កម្មករ​សំណង់​ឃើញ​បុរស​ភេទ​ទី​បី​ស្លៀកពាក់​ស្អាតបាត ពាក់​ម៉ាស​ជិត​មុខ មើលទៅ គិត​ថា​ជាមនុស្ស​ស្រី​ក៏​និយាយ​សាសង​លួងលោម រហូត​ព្រមព្រៀង​គ្នា​ទៅ​រួមរ័ក​មេត្រី​នៅ​បន្ទប់​ជួល​ខាង​បុរស​កម្មករ​សំណង់​នោះ ។

តាម​ប្រភពដដែល​បានបន្ត​ថា បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ក៏​បាន​នាំគ្នា​ជិះ​កង់​របស់​ភេទ​ទី​៣​ឌុ​ប​គ្នា​មក​ដល់​ផ្លូវបត់​ចូល​បន្ទប់​ជួល​បាន​ឈប់​ទិញ​ទឹក និង​ភេសជ្ជៈ​ផឹក និង​និយាយ​លេង​លែបខាយ​ ហើយ​បុរស​ជា​កម្មករ​បាន​លូកដៃ​ស្ទាប​ប៉ះ​ប្រដាប់​ភេទ​​.ភេទទីបីនោះ ទើប​ដឹង​ថា​ជា​​មនុស្ស​ប្រុស​ដូច​គ្នា ក៏​​ភ្ញាក់​ព្រឺត ដោយ​ចោទ​ប្រកាន់​ថា​បុរស​ភេទ​ទី​បី​បោក​ខ្លួន និង​លួច​កាបូប​លុយ​របស់​ខ្លួន​ដែល​មាន​លុយ​ចំនួន​៤៩០០០​រៀល បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​អ្នក​ជិតខាង​ចោមរោម​មើល​គ្រប់​គ្នា ហើយ​បុរស​ជា​ភេទ​ទី​៣​​នោះ​បាន​ដោះ​សម្លៀក​បំពាក់​ចេញ​អស់​ ក៏​នៅ​តែ​រក​លុយ​នោះ​មិនឃើញ​ទៀត ។

​តាម​ប្រភព​ពី​បុរស​ជា​ភេទ​ទី​បីបាន​ឆ្លើយ​សារភាព​ថា រូប​គាត់​មិន​បាន​លួច​លុយ​របស់​បុរស​ជាកម្មករសំណង់ខាងលើ​​នោះ​ទេ គឺ​បុរស​នោះស្មាន​តែ​​គាត់​ជា​មនុស្ស​ស្រី និង​ចង់​រួម​ភេទ លុះ​ពេល​ប្រឡែង​គ្នា បុរស​រូបនោះ​បន្លំ​លូកដៃ​ស្ទាប​ប៉ះ​ប្រដាប់​ភេទ​​គាត់ ក៏​ដឹង​ថា​​គាត់​ជា​​មនុស្សប្រុស​ ស្រាប់តែ​បុរសរូប​​នោះ​រករឿង​ឈ្លោះប្រកែក និងចោទប្រកាន់​​គាត់​​ថា​លួច​លុយ​តែ​ម្ដង ។ ដោយ​មិន​អស់ចិត្តទៀត​ បុរស​រូប​នោះ​បានអោយ​គាត់​​ស្រាត​ខោអាវអោយ​គេ​ឆែកឆេរ ហើយ​​គាត់​​ក៏​ព្រម​ស្រាត​ខោអាវអោយ​ឆែកឆេរ ដើម្បី​បញ្ជាក់​​ការពិត ដោយ​នៅ​ក្នុង​ខ្លួន​គាត់​មាន​លុយ​តែ​10000​រៀលប៉ុណ្ណោះ ក៏​ត្រូវ​បុរសរូបនោះ​​លួច​យក​ទៅ​វិញ​បាត់​ទៀត ។ ការ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍ និ​ង​នាំពួកគាត់​​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ដើម្បី​ដោះស្រាយ​គ្នា​។

ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា សមត្ថកិច្ច​សួរនាំ​ដំណើររឿង​ក៏​សុំ​ឆែកឆេរ​បុរស​សំណង់​រូបនោះ​បាន​រក​ឃើញ​កាបូប​លុយ នៅ​ក្នុង​កា​តាប​ស្ពាយ ហើយ​មាន​លុយ​ចំនួន​49000​រៀល ប័ណ្ណបើកបរ​រថយន្ត និង​ក្រដាស​បញ្ចាំ​មួយ​សន្លឹក នៅ​គ្រប់​ចំនួន​ទាំងអស់ ទើប​បុរស​ជាកម្មករសំណង់រូបនោះ​​ភ្ញាក់ខ្លួន​ ដឹង​កំហុស​ ក៏​សុំ​ទោស​បុរស​ជា​ភេទ​ទីបី ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ