ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហាវិមលធម្ម ពិន សែ​ម ជា​សមណៈ​ដ៏​ឆ្នើម

4 ឆ្នាំ មុន

ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរិ​សុ​វ​ណ្ណោ ព្រះ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ហៅ​វត្ត​បូណ៌ គឺជា​បព្វជិត​ដ៏​ឆ្នើម​មួយ​រូប ដែល​ប្រជា​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​មាន​សទ្ធា​ជ្រះថ្លា ឧបត្ថម្ភ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំងក្លា…

ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរិ​សុ​វ​ណ្ណោ ព្រះ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ហៅ​វត្ត​បូណ៌ គឺជា​បព្វជិត​ដ៏​ឆ្នើម​មួយ​រូប ដែល​ប្រជា​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​មាន​សទ្ធា​ជ្រះថ្លា ឧបត្ថម្ភ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំងក្លា រឹង​រិ​ត​តែ​ធ្វើ​ឱ្យ​ព្រះពុទ្ធ​សាសនា​រីកសាយ​ផ្សាយ​ចេញ​ទៅ​គួរ​ឱ្យ​មាន​មោទនភាព​ក្រៃ​លែង ។

ព្រះ​មហា​សមណៈ​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​សិក្សា​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ យុវជន យុវតី ព្រមទាំង​បានក​សាងសាលា​ពុទ្ធិកសិក្សា និង​បាន​ជំរុញ​ឱ្យ​សមណ​សិស្ស​សិក្សា​បាន​ដល់​ពុទ្ធិកវិទ្យាល័យ ហើយ​ព្រះ​អង្គ​កំពុង​មាន គម្រោ​ង​ដឹកនាំ​ប្រជា​ពុទ្ធបរិស័ទ បង្កើត​ឱ្យ​មាន​ពុទ្ធិក​សាកលវិទ្យាល័យ លើ​ទឹកដី​សៀមរាប​អង្គរ​ដើម្បី​ប្រមូល​ធនធានមនុស្ស​សម្រាប់​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ និង​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​តទៅ​អនាគត​ឱ្យ​កាន់តែ​ទូលំទូលាយ ។

ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ​ជាទី​សក្ការៈ​! ពុទ្ធបរិស័ទ ជាទី​គោរព​រាប់អាន ទ​ង្វើ​ដ៏​ឧដុង្គឧត្តម​របស់​ព្រះ​មហា​សមណៈ​ទាំង​អស់នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​២៦ ខែ មិថុនា ឆ្នាំ​១៩៩៣ ព្រះ​គ្រូ ត្រូវ​បាន​អតីត​ព្រះ​មហា​វិ​រក្ស​ត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ស្តេច​ទ្រង់ ព្រះ​រាជទាន សមណស័ក្តិ ជា​ព្រះ​មហាវិមលធម្ម រាជាគណ​ថ្នាក់​ទី​២ ។

ព្រះ​មហាវិមលធម្ម ព្រះ​អង្គ​បាន​ដើរ​តាម​ព្រះពុទ្ធ​ដីកា ដែល​ទ្រង់​សម្ដែង​ថា ព្រះសង្ឃ​ត្រូវ​មានធុរៈ​ចម្បង​ៗ​ពីរ​យ៉ាង​គឺ គន្ថធុរៈ និង​វិបស្សនាធុរៈ មេរៀន​នេះ​ហើយ ដែល​បណ្តាល​ឱ្យ​ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ការ​សាង​ព្រះ​ផ្នូ​ស​អស់​មួយ​ជីវិត​ក្នុង​សំណាក់​ព្រះពុទ្ធ​សាសនា ។

ព្រះ​មហាវិមលធម្ម គឺជា​សមណ​ដ៏​ឆ្នើម​មួយ​រូប ដែល​កុលបុត្រ​ទាំងឡាយ គួរ​យក​ជា​គំរូ ព្រោះ​រាល់​គោលបំណង និង​ការ​តាំងចិត្ត​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​សម្រេច​តាម​សេចក្តី​ប្រាថ្នា ដោយ​សេចក្តី​ក្លាហាន ដោយ​ការ​លៈបង់ ការ​ព្យាយាម ការ​អត់ធ្មត់ និង​ប្រកបដោយ​ភាព​ច្បាស់លាស់ ប្រាកដប្រជា មិន​បោះបង់ នូវ​ការ​សច្ចា​របស់​ព្រះ​អង្គ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ