រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោក បញ្ញា សិទ្ធិ បានជូនដំណឹងដល់មិត្តសិល្បករ ក្នុងគ្រុបមួយដែលមានតារាច្រើនដួង និងប្រកាសនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោក អោយដឹងថា លោក វិជ្ជមាន ចំពោះវីរុសកូវីដ-១៩ ធ្វើអោយមានផ្អើលយ៉ាងខ្លាំង ។
ជាតារាសម្តែង តារាចម្រៀង និងពិធីករផងនោះ លោកបញ្ញា សិទ្ធិ ទើបតែទទួលបានលទ្ធផលតេស្ត វិជ្ជមាន កូវីដ-១៩ ដោយមានក្រុមគ្រូពេទ្យបានបញ្ជូនរថយន្តសង្គ្រោះ មកទទួលដល់ផ្ទះ កាលពីម៉ោងជាង១១យប់ថ្ងៃទី១៦ មីនា ២០២១ ។
លោកបញ្ញា សិទ្ធ បានប្រាប់មិត្តសិល្បៈករក្នុងគ្រុបតារា និងជូនដំណឹងថា អ្នកមានទំនាក់ទំនងផ្ទាល់ ឫដោយប្រយោលទាំងអស់ជាមួយលោក ឆាប់ទៅពិនិត្យសំណាកតេស្តរតវីរុសកូវីដ-១៩ ៕



ចែករំលែកព័តមាននេះ