ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនជនជាតិភាគតិច នៅខេត្តរតនគិរី ៣នាក់ ត្រូវឃាត់ខ្លួន ពីបទជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន

7 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ និងវត្ថុតាងជាច្រើនទៀត…

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ និងវត្ថុតាងជាច្រើនទៀត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត។

ប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើង នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅ​ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

​ការចុះបង្ក្រាបនោះ ដឺកនាំដោយលោកវរសេនីយ៍ឯក ហុង គឹមសេង អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការលោកវរសេនីយ៍ឯក លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ចុះជាក់ស្តែង និងមានការសម្របសម្រួលនីតិវិធី ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនសង្ស័យចំនួន ៣នាក់ ដែលឃាត់ខ្លួន រួមមាន៖ ទី១.ឈ្មោះ កំប្រែង រុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្ន នៅភូមិថារងជង ឃុំថារងជង ស្រុកអូរជុំ ខេត្តរតនគីរី។ ទី២.ឈ្មោះ ថាម សុរ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្ន នៅភូមិផាកណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ទី៣.ឈ្មោះ ក្រុញ ទ្វា អាយុ ២៣ឆ្នាំ ភេទប្រុស ជនជាតិគ្រឹងមុខកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃួន ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ក្នុងពេលបង្ក្រាបនោះ ប៉ូលិស​រឹបអូសបានវត្តុតាង រួមមាន ១.មេតំហ្វេតាមីន អាយ ចំនួន០៧ថង់ ទម្ងន់ ៦.៥០ ក្រាម ២.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង ៣.ឧបករណ៍សំរាប់សេពមួយចំនួន។

​ជនសង្ស័យ​ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅការិយាល័យជំនាញ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖ ផង់ វិន

Picture
Picture
Picture
Picture
Picture
Picture