ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា ប្រាប់​អ្វីខ្លះ​នៃ​ការ​ចាក់​វាក់​សាំង​ការពារ​កូ​វី​ដ​នៅ​អា​មេ​រិ​ក (​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​និង​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ជាមួយ​ស្វាមី និង​កូន​២​នាក់​។ អ្នក​នាង​មិន​អាច​មក​លេង​មាតុភូមិ​បាន​ទេ អំឡុង​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​និង​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ជាមួយ​ស្វាមី និង​កូន​២​នាក់​។ អ្នក​នាង​មិន​អាច​មក​លេង​មាតុភូមិ​បាន​ទេ អំឡុង​ពេល​នេះ ព្រោះតែ​បញ្ហា​កូ​វី​ដ​១៩ ផ្ទុះ​ឡើង​ពេញ​ពិភពលោក​។ ស្រប​ពេល​ដែរ កម្ពុជា​ផ្ទុះ​បញ្ហា​កូ​វី​ដ​១៩​គួរ​ឱ្យ​ភ្ញាក់​ផ្អើល សា​រ៉ា​យ ស​ក្ខ​ណា ក៏​បាន​ចេញ​វី​ដេ​អូ​ខ្លី​មួយ ស្តី​អំពី​ការ​ចាក់​វាក់​សាំង​ការពារ កូ​វី​ដ​នៅ​លើ​ទឹកដី​មហា​អំ​ណាយ តើ​គេ​ធ្វើ​ឡើង​របៀប​ណា?

ក្នុង​រូបភាព​វី​ដេ​អូ ដែល​មាន​រយៈពេល​ប៉ុន្មាន​នាទី តារា​សម្តែង​ក្រមិចក្រមើម សា​រ៉ា​យ ស​ក្ខ​ណា បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ចាក់​ថ្នាំ​ការពារ​កូ​វី​ដ ដែល​ជា​ចំណេះដឹង​មួយ ។ ក្នុង​នោះ ស​ក្ខ​ណា បាន​អធិប្បាយ​ថា នៅ​អា​មេ​រិ​ក​គេ​ចាក់​ថ្នាំ​ការពារ​កូ​វី​ដ មិន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ទេ ។ គេ​តម្រូវ​ឱ្យ​ចាក់​ថ្នាំ​ក្រៅ​ក្រុង ដូច​ជា នៅ​បរិវេណ​ព្រ​លាន​យន្តហោះ ។

មូលហេតុ គឺ​ដើម្បី​ការពារ ភាព​ចង្អៀត​ជុំ​ៗ​គ្នា​។ ក្រោយមក​ពេទ្យ​គេ​សុំ​លិខិត​ប័ណ្ណ​បញ្ជាក់​ជំងឺ និង​សួរនាំ​ថា ក្នុង​ខ្លួន​មាន​ឈឺ​អ្វី​ទេ ។ មាន​ទម្ងន់​អត់ សុខភាព​ធម្មតា ទើប​គេ​ឱ្យ​ចាក់ ។ ការ​ចាក់ គឺ​ធ្វើ​តែ​នៅ​ក្នុង​ឡាន​រៀង​ៗ​ខ្លួន​មិន​តម្រូវ​ឱ្យ​ចេញ​ក្រៅ​ឡើយ​។ ចាក់​តាម​ឡាន ឬ​រថយន្ត​រៀង​ៗ​ខ្លួន​។

ស​ក្ខ​ណា ឱ្យ​ដឹង​ទៀត​ថា ពេល​ចាក់​ហើយ គេ​ឱ្យ​អង្គុយ​ក្នុង​ឡាន​១៥​នាទី ដើម្បី​តាមដាន​សុខភាព​។ បើ​មិន​មាន​អ្វី​ប្លែក​ទេ យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ធម្មតា​។

យ៉ាងណា សា​រ៉ា​យ ស​ក្ខ​ណា បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សូម​ឱ្យ​រួច​ផុត​ពី មេរោគ​កូ​វី​ដ​។ ចំណែក​អ្នកសិល្បៈ ដែល​ផ្ទុក​កូ​វី​ដ គួរ​កុំ​តក់ស្លុត​ញ៉ាំ​ថ្នាំ​តាម​ពេទ្យ​បញ្ជា ហើយ​យកឈ្នះ​ឱ្យ​បាន​។ លើស​ពី​នេះ គួរ​កុំ​រើសអើង​អ្នក​ដែល​មាន​ផ្ទុក​កូ​វី​ដ ត្រូវ​លើកទឹកចិត្ត​ឱ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។