ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​២​ដួង​បញ្ចេញ​សារ​ប្រឆាំង​នឹង​ការ​ប្រើ​.​ហិ​.​ង្សា​.​របស់​លោក​ឌួ​ង​ឆាយ​លើ​ភរិយា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ពីរ​ដួង គឺ​នាង ឈិ​ន សុធា​រី និង ស៊ឹ​ម ស្រី​និ​ច បាន​បញ្ចេញ​សារ​ដោយ​ការ​ប្រឆាំង​ទាស់…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ពីរ​ដួង គឺ​នាង ឈិ​ន សុធា​រី និង ស៊ឹ​ម ស្រី​និ​ច បាន​បញ្ចេញ​សារ​ដោយ​ការ​ប្រឆាំង​ទាស់ និង​ការ​មិន​គាំទ្រ​ទៅ​លើ​ការ​ប្រើ​.​ហិ​.​ង្សា​.​របស់​លោក ឌួ​ង ឆាយ មក​លើ​អតីត​ភរិយា​។

ការ​បញ្ចេញ​សារ​មិន​គាំទ្រ​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី ដេ​ត ម៉ា​លី​ណា អតីត​ភរិយា​ឧកញ៉ា ឌួ​ង ឆាយ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​ស្តី​ពី​សកម្មភាព .​ជេ​.​រ​គំ​រា​.​ម​.​របស់​ឧកញ៉ា ឌួ​ង ឆាយ និង​ប្រើ​អំពើ​.​ហិ​.​ង្សា​.​វា​.​យ​.​តប់​.​លើ​ស្ត្រី ជាមួយនឹង​សម្រែក​កូន​ៗ​យំ​ពេញ​ផ្ទះ កាលពី​យប់​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១​។

វី​ដេ​អូ​ខាងលើ​នោះ បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​មួយ​ចំនួន​បាន​សម្តែង​ការ​ហួសចិត្ត និង​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​ដែល​លោក​ឧកញ៉ា​វ័យក្មេង​រូប​នេះ​បាន​ធ្វើ​នា​ពេល​នេះ​។

តារាចម្រៀង និង​សម្តែង​អ្នក​នាង ឈិ​ន សុធា​រី បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នាង​ថា «​មនុស្ស​ស្រី​មិនមែន​ជា​សត្វ​ដែល​មនុស្ស​ប្រុស​បញ្ចេញ​កំហឹង​លើ​នាង​នោះ​ឡើយ​… ខុស​ត្រូវ​យ៉ាងណា ប្រើស​ម្តី​គឺ​គ្រប់គ្រាន់​ហើយ​។ កុំ​ចង់​យកឈ្នះ​ដោយ​អំពើ​.​ហិ​.​ង្សា​.​មក​ជំនួស យក​បេះដូង​គេ​មិន​បាន​នោះ​ទេ​» ។

ដោយឡែក​តារា​សម្តែង​វ័យក្មេង​នាង ស៊ឹ​ម ស្រី​និ​ច ក៏​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នាង​ដែរ​ថា «​នេះ​ហើយ​ដែល​ហៅ​ថា​ការ​ឈឺចាប់​គ្មាន​សម្លេង បន្សល់​ស្លាកស្នាម​នៅ​លើ​ខ្លួន មាត់​ថា​ស្រលាញ់ តែ​ទ​ង្វើ​គឺ​គ្មាន​មាន​តែ​ពាក្យ​ថា​បង​ស្រវឹង បង​សុំ​ទោស បង​វ៉ៃ ព្រោះ​បង​ស្រលាញ់ តែ​ការ​ពិត​ស្រី​រាប់​ភ្លេច មាន​ទាំង​អា​ទាក់ទង​គ្នា​១០​ឆ្នាំ​ជាង​ក៏​មាន ៥​ឆ្នាំ​ក៏​មាន អា​រឿង​ស្អី​ៗ​ក៏​មាន​គ្រប់​សប់​បែប​យ៉ាង​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​សរសើរ​ពួក​នាង​ដែល​ទ្រាំ​បាន ខ្ញុំ​អរគុណ​ខ្លួនឯង​ដែល​២​ឆ្នាំ​ត្រឹម ខ្ញុំ​បញ្ចប់​វា​ដោយ​ចិត្ត​ត្រជាក់​បំផុត ការ​វាយដំច្រំធាក់ នឹង​រឿងរ៉ាវ​ផ្សេង​ៗ សូម​ឱ្យ​អ្នក​នឹង​មនុស្ស​ស្រី​សល់​ប៉ុន្មាន​អ្នក​ទៀត​ទូល​រែក​យក​ចុះ សាង​បុណ្យ​សន្សំ​កុសល​ជាតិ​នេះ ក៏​ព្រោះតែ​ព្យាយាម​លាង បាប​ដែល​ខ្ញុំ​ជំពាក់​អ្នក​នៅ​ជាតិ​មុន​» ។

បើ​តាម ស៊ឹ​ម ស្រី​និ​ច ថា «​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ក៏​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ផង​ដែរ នាង​ខ្ញុំ​សូម​ប្រកាន់​យុត្តិធម៌​ទៅ​ខាង​បង​។ ស៊ូ​ឡើង​បងស្រី ខ្ញុំ​ឃើញ​បែប​នេះ​ហើយ ខ្ញុំ​ជឿ​ថា​មក​ពី​បង​ឆ្អែត​ហួស​ពី​ឆ្អែត​ពេក​ហើយ ទើប​សម្រេចចិត្ត​ទម្លាយ​វី​ដេ​អូ​នោះ ខ្ញុំ​ក៏​ស្រ​ដៀង​នឹង​បងស្រី​ដែរ ស៊ូ​ឡើង​បង​»​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​ខ្ញុំ​បង្ហោះ​សារ​បែប​នេះ ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​តាំងពី​ចេះ​លេង​មក​មិន​ដែល​ទេ តែ​លើក​នេះ​គ្រាន់តែ​ចង់​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប ដែល​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ហា​ស្លាក់​ខ្ជាក់​ស្លែង ទទួល​ពាក្យ​និន្ទា​គ្រប់​សប់​បែប​យ៉ាង​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន តែ​កន្លង​មក​ខ្ញុំ​អត់ធ្មត់​សង្កត់ចិត្ត ព្រោះ​មិន​ចង់អោយ​ខ្លួនឯង​ជាដើម​ហេតុ​នៃ​ជម្លោះ តែ​ពេល​ដែល​សម្រេច​ដកខ្លួន​បាន​ហើយ បែរជា​នៅ​ទទួល​ពាក្យ​មិន​យុត្តិធម៌​ថា ខ្ញុំ​បោកប្រាស់​បុរស​ម្នាក់​នោះ​ឃើញ​ទ្រព្យសម្បត្តិ​គេ​។

វា​ពិតជា​ហួស​ថ្លែង​ពេក​ហើយ បុគ្គល​ម្នាក់​នោះ​លឺ​បែប​នេះ រអៀសខ្លួន​មិន​ស្ទើរ​ទេ ព្រោះ​មិនដឹង​ខាង​ណា​រក​លុយ​មើលថែ​បីបាច់ ទទួល​បន្ទុក​ប្រាក់ខែ​បុគ្គលិក​ការងារ​កូនចៅ​គ្រប់សព្វ​ឱ្យ​ប្រាកដ ហើយ​ក៏​សូម​ផ្តល់​ជា​កិត្តិយស​ថ្លៃថ្លា​ពន់ពេក ជូន​ដល់​រៀមច្បង​ម្នាក់​នោះ​ផង​ណា​។ ខ្ញុំ​សម្រេចចិត្ត​ថា បង្ហោះ​ទុកជា​អនុ​ស្សារី​យ៍​នៅ​ឆ្នាំ​២០២១​នេះ​ចុះ ឱ្យ​ចង​ចាំ​ថា​រឿង​អាក្រក់​ខ្លះ ខ្ញុំ​ចង់​ភ្លេច តែ​បំភ្លេច​មិន​បាន ចង់​ជៀស​ក៏​ជៀស​មិន​រួច ចឹ​ង​បកស្រាយ​ខ្លះទៅ ខ្លាច​ស្ទះ​ដាច់​សរសៃ​.​ឈា​.​ម​.​ស្លា​.​ប់​.៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ