ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ អ្នកអត់លុយរកលុយមិនបាន អ្នកមានលុយចាយលុយមិនបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ស្ថានភាព គឺសហាវណាស់ខាងផ្នែកសេដ្ឋកិច្ច ។ មនុស្សទាំងអស់ភ័យសុខភាពផង ភ័យស្លាប់ផង ភ័យរកលុយមិនបានផង ។ ចំណែកអ្នកមានលុយឯណោះវិញ ក៏មិនអាចចាយលុយបាន…

រាជធានីភ្នំពេញ៖ ស្ថានភាព គឺសហាវណាស់ខាងផ្នែកសេដ្ឋកិច្ច ។ មនុស្សទាំងអស់ភ័យសុខភាពផង ភ័យស្លាប់ផង ភ័យរកលុយមិនបានផង ។ ចំណែកអ្នកមានលុយឯណោះវិញ ក៏មិនអាចចាយលុយបាន ស្រួលដែរ ដោយផ្នែកនៅកញ្ចឹងកដោយការភ័យខ្លាច ។ កូវីដ ១៩ បង្រៀនមនុស្សជាច្រើនដូចជាអោយចេះអនាម័យជាងមុន ចេះថែរក្សាសុខភាព ចេះសន្សំលុយទុកប្រើពេលមានអាសន្ន ចេះមានផែនការហិរញ្ញវត្ថុត្រឹមត្រូវដើម្បី កុំអោយគ្មាន លុយបង់ធនាគារ  ចេះស្រឡាញ់គ្នា និងចេះជួយយកអាសារគ្នាជាដើម ។

មុនពេលការផ្ទុះឡើងនៃមេរោគកូវីដ ១៩ មនុស្សមិនសូវយកចិត្តទុកដាក់ប៉ុន្មានឡើយនៅក្នុងការធ្វើ អនាម័យខ្លួនប្រាណ កន្លែងការងារ និងផ្ទះសម្បែង ។ ប៉ុន្តែពេលនេះម្នាក់ៗបានបាញ់ដៃអាល់កុលញឹកញាប់ដោយខ្លាចក្រែងមានមេរោគកូវីដ ១៩ ។ ការថែរក្សាសុខភាពតាមរយៈអនាម័យនេះ ក៏នឹងជួយកាត់បន្ថយការចំណាយលុយទៅលើការមើល និងព្យាបាលជំងឺផងដែរ ។ ដូច្នេះ វាជាផ្នែកមួយនឹងជួយបន្ថយការចំណាយនៅពេលខាងមុខ បើសិនជាមនុស្សមិនសូវឈឺ ។

ឥឡូវងាកមើលលើទិដ្ឋភាពលុយកាក់វិញ នរណាៗក៏រកលុយលែងបានដូចមុនដែរ ខណៈដែលអ្នករង ផលប៉ះពាល់ខ្លាំងឈានដល់ការដួរលំមុខរបរ បាត់បង់ការងារ ឬក៏ពុំមានលុយបង់ធនាគារឡើយ ។ ដូច្នេះកូវីដ ១៩ ប្រាប់យើងថាពេលរកលុយបានត្រូវចេះសន្សំសម្រាប់ភាពមិនប្រាកដប្រជា នៅពេល អនាគត ។ លុយមួយចំណែកដែលរកបានត្រូវសន្សំទុកប្រើពេលអនាគត ដែលអាចរកលុយមិនបាន ឬ ពេលវិបត្តិដូចពេលនេះ ។ យ៉ាងហោចណាស់យើងគួរមានលទ្ឋភាពមានលុយ សន្សំអាចប្រើចាយវាយបាន ក្នុងគ្រួសារមួយឆ្នាំ ឬពីរឆ្នាំ ទោះបីជារករកលុយមិនបានក្តី ។ ការចេះមានផែនការអំពីលុយបែបនេះ នឹង ជួយយើងមិនអោយតក់ស្លុតនឹងបញ្ហាដូចជាស្ថានភាពកូវីដ ១៩ បច្ចុប្បន្ន ។

ទន្ទឹមពេលជាមួយគ្នានោះ អ្នកខ្ចីលុយធនាគារសម្រាប់ហេតុផលផ្សេងៗដូចជាទិញផ្ទះ ទិញរបស់ប្រើប្រាស់ជាដើម ក៏ត្រូវចេះប្រយ័ត្នជាងមុន ។ ចេះវិភាគស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ហើយត្រូវចេះមានផែនការសន្សំលុយទុកមួយចំណែកសម្រាប់បង់ធនាគារ ពេលស្ថានភាពរកលុយមិនបាន ឬក៏បាត់បង់ការងារដូចពេលនេះ ។ និយាយដល់ត្រឹមនេះ កូវីដ ១៩ បង្ខំមនុស្សអោយចេះរៀបចំផែនការលុយកាក់អោយច្បាស់លាស់ដោយត្រូវចេះរកលុយ ចេះសន្សំលុយ ចេះចាត់ចែងលុយផងដែរ ។

ចុះអ្នកមានលុយវិញយ៉ាងម៉េចដែរ ? ពួកគេក៏មិនស្រួលខ្លួនស្រដៀងអ្នកអត់លុយដែរ ។ ពួកគេចង់ចាយ លុយអោយសប្បាយដៃក៏មិនអាចធ្វើបានដោយភ័យខ្លាចឆ្លងកូវីដ ១៩ ។ មានលុយមិនមែនមានអ្វីៗទាំង អស់នោះទេ ។ លុយអាចជាមធ្យោបាយមួយធ្វើអោយជីវិតកាន់តែសប្បាយរីករាយ ប៉ុន្តែលុយមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់ការរស់នៅដោយសប្បាយរីករាយនិងមានន័យឡើយ ។ និយាយដល់ជីវិតមានន័យអ្នកមានត្រូវតែចេះចែករំលែកដើម្បីជួយដល់អ្នកខ្វះខាត ។ ប៉ុន្តែភាពអស្ចារ្យមួយនៃការចែករំលែកនោះវានឹងធ្វើអោយជីវិតរប់សអ្នកចែករំលែកនោះកាន់តែមានក្តីសុខនិងសប្បាយរីករាយ ។ សៀវភៅដែលមានចំណងជើងថា Happy Money បានសរសេរថា អ្នកការសប្បាយរីករាយខ្លាំងគឺកើតមានចំពោះ អ្នកដែលចែករំលែកការសប្បាយដល់អ្នកដទៃ ។

ការសិក្សាស្រាវជ្រាវបានរកឃើញថាអ្នកដែលចាយលុយដើម្បីផ្តល់ក្តីសប្បាយរីករាយដល់អ្នកដទៃនោះ គឺទទួលបានការសប្បាយរីករាយច្រើន ជាងអ្នក ដែលគេត្រូវផ្តល់អោយទៅទៀត ។ ដូច្នេះបេះដូងសប្បុរសគឺមានន័យសម្រាប់ទាំងខ្លួនឯង សម្រាប់អ្នកខ្វះខាត និង សម្រាប់សង្គមទាំងមូល ។ នេះជាអ្វីដែលអ្នកមានត្រូវចងចាំហើយត្រូវមានចិត្តសប្បុរសអោយច្រើនតាមដែលអាចធ្វើទៅបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ