ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា និង​វិធីសាស្ត្រ​ទប់ស្កាត់​កុំឱ្យ​ដុះសាច់បំពង់ក

9 ឆ្នាំ មុន

ពិត​ណាស់​ការ​រស់នៅ​ប្រកបដោយ​អនាម័យ គឺ​អាច​ជៀស​ផុត​ពី​ការ​ចម្លង​មេរោគ​នានា ជា​ពិសេស​គឺ​បញ្ហា​រាក​រុស​តែ​ម្តង ។ ចំពោះ​បញ្ហា​នៃ​ជំងឺ​ដុះសាច់បំពង់ក​នេះ​ក៏​ទាមទារ​ការ​រស់នៅ​ស្អាត​ដូច​គ្នា​ផង​ដែរ ពីព្រោះ​ពពួក​វីរុស

ពិត​ណាស់​ការ​រស់នៅ​ប្រកបដោយ​អនាម័យ គឺ​អាច​ជៀស​ផុត​ពី​ការ​ចម្លង​មេរោគ​នានា ជា​ពិសេស​គឺ​បញ្ហា​រាក​រុស​តែ​ម្តង ។ ចំពោះ​បញ្ហា​នៃ​ជំងឺ​ដុះសាច់បំពង់ក​នេះ​ក៏​ទាមទារ​ការ​រស់នៅ​ស្អាត​ដូច​គ្នា​ផង​ដែរ ពីព្រោះ​ពពួក​វីរុស និង​បាក់តេរី​វា​អាច​បង្ក​ឲ្យ​រលាក​ដុំ​សាច់​នៅ​បំពង់ក ជា​ហេតុ​ឈាន​ទៅ​ជា​ជំងឺ​ដុះសាច់បំពង់ក ។ ដើម្បី​កុំ​ឲ្យ​ពិបាក​វិនិច្ឆ័យ​សូម​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​ដុះសាច់បំពង់ក ៖

-​មានការ​ឈឺ​ក និង​ឡើង​ក្រហម​ត្រង់​បរិវេណ​ក
-​រីកសាច់​បំពង់ក​ធំ
-​ក្អក
-​ឈឺក្បាល
-​គ្រុនក្តៅ
-​ឈឺខ្លួន​ប្រាណ
-​មាន​អារម្មណ៍​ល្ហិតល្ហៃ
-​ឡើង​គ្រាប់​ស​ៗ​ដូច​គ្រាប់​អង្ករ នៅ​នឹង​សាច់​បំពង​ក 
-​ហើម​ក​ឬ​មាន​កូនកណ្តុរ នៅ​ខាងក្រៅ
-​ជួនកាល​អាច​មាន​ក្អូ​ត
-​មាន​ក្លិន​មាត់
-​ពិបាក​ហាមាត់​ជាដើម​។

ដូចដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ហើយ​ថា ជំងឺ​ដុះ​សាច់​បំពង​ក​អាច​បង្ក​ឡើង​ពី​ពពួក​វីរុស និង​បាក់តេរី ដូច្នេះ​នៅ​ពេល​ដែល​សមាជិកគ្រួសារ​ណាមួយ​មាន​រោគ​សញ្ញា​ទាំងនេះ​គប្បី​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ។

ចំណែកឯ​វិធីសាស្ត្រ​ការពារ​នៃ​ជំងឺ​នេះ​គឺ​ត្រូវ​រស់នៅ​ដោយ​អនាម័យ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ជា​និច្ច ទើប​មាន​សុវត្ថិភាព ៕