ខេត្តកណ្តាល ៖ បុរស២នាក់ត្រូវបានស្លាប់បាត់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូត្រូវរថយន្តហ៊ីយ៉ាន់ដាយ បុកកាលពីវេលាម៉ោង៩ និង១០នាទី យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ម៉ូតូដែលជនរងគ្រោះជិះម៉ាកសង់ C125 ស៊េរី២០០៩ ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG 6237 ជិះឌុបគ្នា២នាក់ បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ។
ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ស លាយទឹកភ្នំពេញ 3C 5734 បើកបរដោយឈ្មោះ ម៉ៃ ម៉ាប់ ភេទប្រុសអាយុ២៩ឆ្នាំ ។ បើកបរក្នុងទិសដៅផ្ទុយគ្នាពីម៉ូតូ បណ្តាឲ្យបុកគ្នាជាមួយម៉ូតូពេញទំហឹងតែម្តង ហើយរថយន្តបង្កបន្ទាប់ពីបុកម៉ូតូជនរងគ្រោះអូសប្រហែលជាង៦០ម៉ែត្រ រួចហើយបានព្យាយាមបើករត់គេច បានជាង២គីឡូម៉ែត្រ ក៍ត្រូវបានប្រជាពលរដ្ធនិងកម្លាំងសមត្ថកិច្ច មានប៉ូលិស ប៉េអឹម ដេញតាមចាប់បាននៅចំណុចមុខជីផ្កាយប្រាំ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ