កុំស្លន់ស្លោរហូតធ្វើឱ្យកូវីដរំខានការរកប្រាក់របស់អ្នក !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មរណភាពអ្នកជំងឺកូវីដ ១៩ លើកដំបូងនៅកម្ពុជា ប្រាកដជាធ្វើឲ្យពលរដ្ឋខ្មែរកាន់តែខ្វល់ខ្វាយ បារម្ភពីជំងឺកូវីដ ១៩ នេះឡើង ។…
រាជធានីភ្នំពេញ ៖ មរណភាពអ្នកជំងឺកូវីដ ១៩ លើកដំបូងនៅកម្ពុជា ប្រាកដជាធ្វើឲ្យពលរដ្ឋខ្មែរកាន់តែខ្វល់ខ្វាយ បារម្ភពីជំងឺកូវីដ ១៩ នេះឡើង ។…
រាជធានីភ្នំពេញ ៖ មរណភាពអ្នកជំងឺកូវីដ ១៩ លើកដំបូងនៅកម្ពុជា ប្រាកដជាធ្វើឲ្យពលរដ្ឋខ្មែរកាន់តែខ្វល់ខ្វាយ បារម្ភពីជំងឺកូវីដ ១៩ នេះឡើង ។ ការព្រួយបារម្ភដែលអាចធ្វើឱ្យមនុស្សមិនធ្វើសកម្មភាពនានាដែលក្នុងនោះមានដូចជា ការចេញទៅរកទទួលទានជាដើមនោះ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ប៉ះពាល់ជីវភាពគ្រួសារកាន់តែធ្ងន់ធ្ងរឡើង ។ ប្រឈមមុខការរាតត្បាតជំងឺដ៍សាហានេះគ្មានអ្វីក្រៅពីការអនុវត្តវិធានការពារដោយពាក់ម៉ាស រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃជាដើម ។
ការភ័យស្លន់ស្លោបាត់ម្ចាស់ការមិនមែនជាដំណោះស្រាយឡើយហើយមិនចេញទៅប្រក បរបរចិញ្ចឹមជីវិតនឹងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិកាន់តែមានសភាពធ្ងន់ធ្ងរឡើង ។ ជំងឺកូវីដ ១៩ ទំនងត្រូវរស់នៅជាមួយមនុស្សច្រើនឆ្នាំទៅមុខទៀត អ្នកវិទ្យាសាស្រ្តនៅមិនទាន់កំណត់បានឲ្យច្បាស់ពីអត្តសញ្ញាណរោគកូវីដ ១៩ នេះនៅឡើយទេ ។ ទោះបីពេលនេះពិភពលោកមានវ៉ាក់សំាងជាច្រើនប្រភេទ បានផលិត និងផ្តើមចាក់ចូលទៅក្នុងខ្លួនមនុស្សដើម្បីការពារក្តី ក៏គេនៅមិនទាន់ប្រាកដថា វ៉ាក់សំាងនោះអាចការពារកូវីដ ១៩ មិនឆ្លង ឬមិនឲ្យរីករាលបាននោះដែរ ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការភ័យក្លាចជាមួយរោគដែល រាតត្បាតនេះមិនមែនជាដំណោះស្រាយឡើយ ។ គេត្រូវចុះចាញ់កូវីដ ១៩ ដោយត្រូវពាក់ម៉ាស រក្សាគម្លាត កុំចាប់ដៃគ្នា ប៉ុន្តែគេបន្តសកម្មភាពជីវិតជាធម្មតា ជាមួយទម្លាប់ថ្មី ។ ការងារ ការសិក្សាត្រូវធ្វើតាមអានឡាញ ការរកទទួលទានត្រូវធ្វើជាធម្មតា គ្រាន់តែមិន ទៅតំបន់មនុស្សច្រើន មិនជួបជុំមនុស្សនៅជិតៗគ្នា ។ ការអនុវត្តឲ្យបានម៉ឹងមាត់រាល់វិធានការការពារ គឺនាំឲ្យមានជន្នះលើកូវីដ ១៩ ហើយរក្សាលំនឹងសេដ្ឋកិច្ច ចំណូលគ្រួសារបាន ។
គេត្រូវចំាថា ជីវិតមនុស្សត្រូវបន្តសកម្មភាពជាប្រចំាថ្ងៃ ទំាងការងារសង្គម និងសេដ្ឋកិច្ចមិនអាចរំាងស្ទះដោយសារកូវីដ ១៩ នោះឡើយ ដូច្នេះដើម្បីដំណើរការជីវភាពប្រចំាថ្ងៃទៅបាន គឺត្រូវរស់នៅក្នុងទម្លាប់ថ្មីជាមួយសកម្មភាពចាស់ ។ ទម្លាប់ថ្មី គឺត្រូវតែធ្លាប់ថា ពេលចេញទៅណាមកណាត្រូវពាក់ម៉ាស កុំចាប់ដៃគ្នា រក្សាគម្លាតពីម្នាក់ទៅម្នាក់ឲ្យបានជាង ១ម៉ែត្រ ឧស្សាហ៍លាងសម្អាតដៃ ។ ការភ័យស្លន់ស្លោធ្វើឲ្យយើងខាតបង់ពេលវេលានៅក្នុងកិច្ចការប្រចំាថ្ងៃ ធ្វើឲ្យយើងកាន់តែខ្វល់ពីជំងឺដែលគ្មានថ្នាំព្យាបាលនេះ ហើយសេដ្ឋកិច្ចយើងកាន់តែប៉ះពាល់ខ្លំាងឡើង ៕
ចែករំលែកព័តមាននេះ