ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ខ្លាំង​ដៃ​មែន ហ៊ាន​លួច​បង្កប់​សារធាតុ​ញៀន​នៅ​ក្នុង​មី​ផ្ញើ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ​២០២១ កងកម្លាំង​ជួរ​មុខ​ដែល​យាម​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ធ្វើការ​ឃាត់ខ្លួន​ស្រី​ស្អាត ​ចំនួន​២​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ​២០២១ កងកម្លាំង​ជួរ​មុខ​ដែល​យាម​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ធ្វើការ​ឃាត់ខ្លួន​ស្រី​ស្អាត ​ចំនួន​២​នាក់ ដែល​ព្រហើន​បាន​យក​មី​កំប៉ុង​លួច​បង្កប់​សារធាតុ​ញៀន ទៅ​ឲ្យ​អ្នក​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អគារ​បុគ្គលិក​ស្នាក់​នៅ ឆាង ឆឹង ស្ថិត​នៅ​ក្រុម​២៦ ភូមិ​២ សង្កាត់ លេខ​៤​ក្រុង -​ខេត្ត​ព្រះ​សីហ​នុ ។

សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ​២០២១​នេះ​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​កូ​វី​ដ -១៩ សរុប​ ចំនួន៦៤​នាក់​ បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ទាំងអស់ ដោយ​ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ០២​នាក់ផងដែរ ។

ក្រសួងបានបន្តថា ក្នុងនោះខេត្តព្រះសីហនុ គិតមកត្រឹមថ្ងៃទី១០ នេះមានឆ្លងសរុប ១៦៧នាក់ ជាសះស្បើយ៥១នាក់ អ្នកឆ្លងជនជាតិខ្មែរ១៩នាក់ ចិន១០៨នាក់ បារាំង៣៦ និងវៀតណាម៦នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ