ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើកឡាន​តាក់ស៊ី​ដឹក​ស្ត្រីជន​ជាតិចិន​ម្នាក់​គេច​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ត្រូវ​ឃាត់ខ្លួន​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី ម៉ាក Highlander ព័ណ៌​ស ពាក់​ស្លាក​លេខ ដែល​បាន​ដឹក​ស្ត្រីជន​ជាតិចិន​ម្នាក់ គេច​ចេញពី​គោលដៅ​ត្រួតពិនិត្យ​នៅ​ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី ម៉ាក Highlander ព័ណ៌​ស ពាក់​ស្លាក​លេខ ដែល​បាន​ដឹក​ស្ត្រីជន​ជាតិចិន​ម្នាក់ គេច​ចេញពី​គោលដៅ​ត្រួតពិនិត្យ​នៅ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​វិធានការ​ច្បាប់ ។

យោង​តាម​ចម្លើយ​សារភាព​របស់​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ខាងលើ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ខ្លួន​បាន​ដឹក​ស្ត្រីជន​ជាតិចិន​ម្នាក់ ចេញពី​ក្រុងព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​៣០០​ដុល្លារ​អា​មេ​រិ​ក រហូត​មក​ដល់​គីឡូម៉ែត្រ​១៥១-១៥២ ខ្លួន​បាន​បើក​ជែង​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​មួយ​គ្រឿង រួច​ឃាត់​រថយន្ត​នោះ​ឈប់ ដើម្បី​ឱ្យ​ស្ត្រីជន​ជាតិចិន​នោះ​ឡើង​ជិះ ដើម្បី​បន្លំ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ចម្រុះ ព្រំប្រទល់​ស្រុក​កំពង់​សីលា និង​ស្រុក​ភ្នំស្រួច ដោយ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នេះ​បាន​សន្យា​ឱ្យប្រាក់​ទៅ​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ចាយ​ខ្លះ ហើយ​ខ្លួន​បាន​បើករថយន្ត​ទៅ​រង់ចាំ​ទទួល​ស្ត្រីជន​ជាតិចិន​ខាងលើ នៅ​ខាង​មុខ​គោលដៅ​ត្រួតពិនិត្យ ។

ដោយសារ​រង់ចាំ​យូរ​ពេក​ទើប​ខ្លួន​បាន​ទំនាក់ទំនង​ទៅ​ខាង​រថយន្ត​ដឹក​ទំនិញ​ទើប​ដឹង​ថា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ហើយ ពេល​នោះ​ដោយ​មានការ​ភិតភ័យ​ខ្លួន​បាន​បើករថយន្ត​ចោល​ស្ត្រីជន​ជាតិចិន​នោះ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​តែ​ម្តង និង​រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ។

ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការ​លើកលែង​ឡើយ ។

សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ