ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីចិញ្ចឹម ១ ម៉ឺនតោនកំពុងដង្ហោយរកទីផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា បានប្រកាសថា សមាជិករបស់ខ្លួនមានត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែងជិត ១ ម៉ឹនតោនកំពុងត្រូវការទីផ្សារទិញ…

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា បានប្រកាសថា សមាជិករបស់ខ្លួនមានត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែងជិត ១ ម៉ឹនតោនកំពុងត្រូវការទីផ្សារទិញ ។ ប្រឈមនឹងត្រីធ្លាក់ថ្លៃ គ្មានទីផ្សារ សមាគមវារីវប្បករកម្ពុជាបានប្រកាសថា  ត្រីពេញទំហំត្រូវចាប់លក់​ក្នុងខែមីនាមានត្រីប្រា ប្រមាណ២ ៥៥៣ តោន ត្រីពោ ៧៧ តោន ត្រីឆ្កោ ៥៩៤ តោន ត្រីអណ្តែងប្រមាណ ១៣ តោន ។

តួលេខខាងលេខនេះ សមាគមបានប្រមូលពីសមាជិកចំនួន ២៧០ គ្រួសារ ។ លើសពី ទិន្និផលត្រូវលក់នៅក្នុងខែមីនានេះ កាលពីកុម្ភៈ អ្នកចចិញ្ចឹមត្រីមានបរិមាណត្រីត្រូវលក់ជាច្រើនតោនរួចទៅហើយនៅក្នុងនោះ មានត្រីប្រា ៤ ២៧៧ តោន ត្រីពោ ៥១៤ តោន ត្រីឆ្តោ ១០ ០៨១ តោននិងត្រីអណ្តែង ១៥៦ តោន ។ បើគេបូកសរុបទិន្និផលត្រីចិញ្ចឹមនៅក្នុងខែកុម្ភៈ និងខែមីនានេះ កម្ពុជាមានត្រីត្រូវលក់ជិត ១ ម៉ឺនតោន ។

ប្រជាកសិករអ្នកចិញ្ចឹមត្រីបានត្អូញថា ត្រីចិញ្ចឹមរបស់ពួកគាត់បានធ្លាក់ថ្លៃគួរឱ្យព្រួយបារម្ភពីការខាតបង់ដើមទុន ។ អ្នកចិញ្ចឹមត្រីថា ការធ្លាក់ថ្លៃមានចន្លោះពី ១ ពាន់​ទៅ ៣ ពាន់​រៀល​ពីថ្លៃដែលពួកគាត់អាចលក់បានក្នុងមួយគីឡូក្រាម ។ ឧទាហរណ៍ដូចជាត្រីអណ្តែង ឈ្មួញកណ្តាលដែលដើរទិញត្រីយកទៅលក់តាមទីផ្សារបានឱ្យតម្លៃអ្នកចិញ្ចឹមត្រីត្រឹម​ ៤ ពាន់រៀលក្នុងមួយគី​ឡូក្រាម ដោយគិតពីតម្លៃដែលកសិករអាចចំណេញបាន គឺក្នុងតម្លៃ​ជិត ៦ ពាន់រៀលនៅក្នុងមួយគីឡូក្រាម ។

អ្នកស្រី យ៉ាដា អ្នកចិញ្ចឹមត្រីនៅខេត្តសៀមរាប បានឱ្យអ្នកសារព៍ត៌មានដឹងថា គាត់មាន​ត្រីអណ្តែងច្រើនរយគីឡូក្រាមត្រូវចាប់លក់ ។ អ្នកស្រីថា បើមិនអាចលក់ចេញ​ក្នុងពេល​ឆាប់ៗនេះទេ គាត់បារម្ភខ្លាចត្រីទំាងនោះធំជ្រុលហើយនឹងងាប់ ធ្វើឱ្យគាត់​ខាតបង់​ថវិកា ។ បើមិនអាចលក់ចេញទេ អ្នកស្រីបន្តថា ឱ្យចំណី​វាច្រើនថ្ងៃទៀតនោះ ធ្វើឱ្យគាត់​កាន់ចំណាយដើមទុនច្រើនក្នុងការចិញ្ចឹម ហើយគម្រោងចិញ្ចឹមត្រីបន្តទៀតមិនអាច​ធ្វើទៅបានឡើយ បើត្រីចាស់លក់មិន​ទាន់ចេញនោះ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន សមាគមវារីវប្បករកម្ពុជា បានសំណូមពរដល់​អាជីវករ​កម្ពុជាដែលជាអ្នកប្រមូលទិញត្រីពីស្រះ​ មេត្តាជួយប្រមូលទិញពីអ្នកចិញ្ចឹមឱ្យបានកាន់​តែច្រើន និងបានទទួចសូមឱ្យក្រសួងមានសមត្ថកិច្ចពិនិត្យបរិមាណ​ការនាំចូល​ត្រីទំាងបួនប្រភេទខាងលើពីក្រៅប្រទេសមកលក់ក្នុងស្រុកតាមតម្រូវការជាក់ស្តែង ដើម្បីឱ្យមានតុល្យភាពជាមួយបរិមាណត្រីក្នុងស្រុក ចៀសវាងការចាល់ត្រីលើទីផ្សារ ។

តាមអ្នកចិញ្ចឹមត្រី អះអាងពីមូលហេតុតម្លៃត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃ ឬគ្មានទីផ្សារ​នៅ ពេលនេះអាចបណ្តាលមកពីបញ្ហាជំងឺកូវីដ ១៩ និងការនាំចូលត្រីពីប្រទេស​ជិតខាងច្រើនពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ