ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់15000​ដុល្លារប៊ិះទៅ​​ហើយ !

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុឲ្យដឹង​ថា នគរបាល​បង្ក្រាប​បានជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ពលរដ្ឋ​លួច​យក​លុយ​កាក់​និង​សម្ភារ កាលពី​វេលា​ម៉ោង​០២​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី០៧…

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុឲ្យដឹង​ថា នគរបាល​បង្ក្រាប​បានជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ពលរដ្ឋ​លួច​យក​លុយ​កាក់​និង​សម្ភារ កាលពី​វេលា​ម៉ោង​០២​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី០៧ ​មីនា ឆ្នាំ២០២១ នៅ​ចំណុច​ហាង​លក់​ម៉ូតូ​លី​ម៉ុង​គក់ ស្ថិត​ក្នុង​ក្រុម​ទី​១៣ ភូមិ​០៣ សង្កាត់​០៤ ក្រុង​-​ខេត្ត​សីហ​នុ ដោយ ធ្វើ​សកម្មភាព​គាស់​ថត តុ យក​លុយ​ដុល្លា​ចំនួន ១៥០០០$ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ,​លុយ​ខ្មែរ​មួយ​ចំនួន ,​ទូរ​សព្ទ័​ដៃ​ចំនួន ០២ គ្រឿង ម៉ាក​IPHONE 11PRO MAX ០១ គ្រឿង និង​ម៉ាក​IPHONE 7PLUS ០១​គ្រឿង ។ ក្រោយ​ការ​ស្រាវជ្រាវ នគរបាល​ជំនាញ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន នៅ​រសៀល​ថ្ងៃ​៨​មិ​នា​២០២១​។

ជនសង្ស័យ​ឈ្មោះ Long LiLing ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែនៈ (​គ្មាន​) មានស្រុក​កំណើត គ័ង ចូ​វ នៃ​ប្រទេស​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ វត្ថុ​តាង​ចាប់​យក​បាន​ជាក់ស្ដែង​រួម​មាន​៖

-​ទូរស័ព្ទ​ដៃ​ចំនួន ០២ គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌​ស្លែ ០១ គ្រឿង និង​ម៉ាក IPHONE 7PLUS ពណ៌​ផ្កាឈូក ០១​គ្រឿង ។ (​ផល​នៃ​អំពើ​លួច​)
-​លុយ​ដុល្លា ចំនួន ៩០០$ (​ប្រាំបួន​រយ​ដុល្លារ​អា​មេ​រិ​ក​) ។ (​ផល​នៃ​អំពើ​លួច​)
-​លុយ​ខ្មែរ​ចំនួន ២,៥៧០,០០០៛ (​ពីរ​លាន​ហាសិប​ប្រាំពីរ​ម៉ឺន​រៀល​)​។ (​ផល​នៃ​អំពើ​លួច​)
-​ទូរស័ព្ទ​ដៃ ចំនួន ០១ គ្រឿង ម៉ាក HUAWEI ។
-​កាត​វី​ង ចំនួន ០៧​សន្លឹក ។
-​ប័ណ្ណបើកបរ ០១ សន្លឹក ។
-​កាបូបដៃ​ពណ៌​ខ្មៅ ចំនួន ០១ និង​កាបូបស្ពាយ​ពណ៌​ខ្មៅ ០១ ។

ករណី​នេះ នគរបាល​កំពុង​បន្ត​និ​តិ​វិធី​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ