ស្កុតឡែន ៖ មនុស្សចំនួន២៨នាក់ត្រូវប៉ូលិសចាប់ខ្លូន និងពិន័យគិតជាប្រាក់ជាច្រើននាក់ផ្សេងទៀត អំឡុងការប្រារព្ធពិធីអបអរការឈ្នះជើងឯកក្របខណ្ឌ Scottish Premiership លើកដំបូងរបស់ក្រុម Rangers កាលពីថ្ងៃអាទិត្យ ក្រោយខកខានអស់រយៈពេល១០ឆ្នាំ។
អ្នកគាំទ្រក្រុម Rangers រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន, កន្លែងហ្វឹកហាត់ និងតាមដងផ្លូវកណ្តាលទីក្រុង Glasgow ដោយរំលោភលើច្បាប់ចាក់សោរប្រទេសដោយសារវិបត្តិកូវីដ១៩។ ដើម្បីអបអរការឈ្នះជើងឯកលីគលើកទី ៥៥ របស់ក្លិបក្រោមការដឹកនាំរបស់គ្រូបង្វឹក Steven Gerrard។
ប៉ូលិសបានអះអាងថា អ្នកគាំទ្រជាច្រើនបានដុតកាំជ្រួច ខណៈមួយចំនួនផ្សេងទៀតឈានដល់ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស។ ស្របពេលដែលការប្រមូលផ្តុំនេះ ត្រូវបានសាធារណៈជនទូទៅកំពុងផ្ទុះកំហឹងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។
ទាក់ទិននឹងបញ្ហានេះក្លិប Rangers បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនគោរពតាមពិធីសាររបស់រដ្ឋាភិបាល៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ