ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អើយ​រឿង​ពាក្យ​សម្តី​នេះ​មនុស្ស​គេ​កាន់​យក​ណាស់

3 ឆ្នាំ មុន

ម៉ែ​សូម​ផ្តាំ​ប្រាប់​កូន​ទាំងឡាយ​ថា កូន​អើយ​រឿង​ពាក្យ​សម្តី​នេះ មនុស្ស​ទាំងឡាយ​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ អ្វី​ៗ​ដទៃ​ទៀត​សូ​ម្បី​ល្អ​យ៉ាងណា​ក៏​រមែង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​មិន​រក្សា​សម្តី ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា «​មនុស្ស​គេ​យកសម្តី​» ។ ព្រោះហេតុនោះ នៅ​ពេល​កូន​គិត​ថា…

ម៉ែ​សូម​ផ្តាំ​ប្រាប់​កូន​ទាំងឡាយ​ថា កូន​អើយ​រឿង​ពាក្យ​សម្តី​នេះ មនុស្ស​ទាំងឡាយ​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ អ្វី​ៗ​ដទៃ​ទៀត​សូ​ម្បី​ល្អ​យ៉ាងណា​ក៏​រមែង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​មិន​រក្សា​សម្តី ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា «​មនុស្ស​គេ​យកសម្តី​» ។

ព្រោះហេតុនោះ នៅ​ពេល​កូន​គិត​ថា ខ្លួនឯង​ត្រូវ​លំបាក​ព្រោះហេតុតែ​ត្រូវ​រក្សា​សម្តី ហើយ​បើ​កូន​មិន​ចង់​លំបាក គឺ​កូន​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ​ៗ​នោះ ត្រូវ​ពិចារណា​ឲ្យ​ល្អជា​មុន​ថា កាល​ទទួល​ពាក្យ​គេ​ហើយ អាត្មាអញ​នឹង​ធ្វើ​បាន​យ៉ាងនោះ​ដែរ​ឬទេ គឺ​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន ។

ដោយហេតុ​ថា មនុស្ស​យើង​បើ​រក្សា​សម្តី​ខ្លួនឯង​ទុក​មិន​បាន​ទៅ​ហើយ តើ​អាច​រក្សា​អ្វី​បាន​ទៅ​ព្រោះ​អម្បាល​ពាក្យ​សម្តី​ជា​សម្បត្តិ​មាន​តម្លៃ​ក្នុង​ខ្លួន រក្សា​មិន​បាន​ផង ចំណង់​បើ​របស់​ដទៃ​ក្រៅ​ខ្លួន​ធ្វើ​ដូច​ម្តេច​នឹង​អាច​រក្សា​បាន ។ ដូច្នេះ ទើប​ម៉ែឪ​ដាស់តឿន​ឲ្យ​កូន​ពិចារណា​ឲ្យ​ល្អ​មុន​និយាយ មុន​សន្យា​អ្វី​ៗ​ជាមួយ​អ្នក​ណា​ៗ ហើយ​ត្រូវ​កូន​កុំ​ជា​មនុស្ស​ភ្លេច​ពាក្យ​សន្យា​ដោយ​ងាយ​ៗ​ឡើយ ។

ចូរ​កូន​កុំ​ជា​មនុស្ស​និយាយ​ឡេះឡោះ ឬ​និយាយ​កុហក​សូ​ម្បី​តែ​ដើម្បី​សើច​លេង​ឡើយ ។ ចូរ​កូន​ចាំ​ទុក​ថា ពាក្យ​សម្តី​សំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំង​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ