ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងថ្មី សំរាប់ចាក់​វ៉ាក់សាំង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦មីនា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦មីនា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងសម្រាប់ចាក់វាំងសាំងកូវិដ ១៩ ថ្មី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ តេជោ សែន កម្មករ ដែលបានប្តូពីមន្ទីរពេទ្យបង្អែកចំការចេក។

ថ្លែងក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី៦មីនា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយមានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា  និងដើម្បីបង្ករការងាយស្រួលក្នុងការចាក់វាំង សាំង ជូនមន្ត្រីរាជការជួរមុខ រដ្ឋបាលខេត្តបានសម្រេចប្តូទីតាំងថ្មីពីមន្ទីពេទ្យបង្អែកចំការចេកមកដាក់សាលាបឋមសិក្សា និងអនុវិទ្យាល័យ តេជោ សែន កម្មករ ដែលទីតាំងសាលានេះ ពីមុនជាកន្លែងយកសំណាក ​ដោយការចាក់វាំងសាំងនេះ ចាប់ផ្តើមពីថ្ងៃទី៧មីនាតទៅ ។ ដោយឡែកចំពោះការចាក់​វ៉ាក់សាំងនេះ គឺធ្វើឡើងទៅតាមការបែងចែក ដោយចាក់ទៅលើមន្ត្រីរាជការពាក់ព័ន្ធ​ជួរមុខជាមុនសិន។

​ខេត្តព្រះសីហនុ កំពុងរងគ្រោះដោយសារឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដូចភ្នំពេញ និងខេត្តកណ្តាល។ ដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាទិភាព​ អនុញ្ញាត​ឲ្យខេត្តព្រះសីហនុ បង្កើន​ល្បឿនចាក់វ៉ាក់សាំង​កូវីដ១៩ មិនថា មន្ត្រីរាជការជួរមុខទេ គឺចាក់ជូនប្រជាពលរដ្ឋទូទៅផងដែរ​។ ក្នុងនោះ វ៉ាក់សាំងថ្មី Astra Zeneca សម្រាប់​អ្នកមានអាយុ ៦០ឆ្នាំឡើង និងវ៉ាក់សាំង​ Sinopharm សម្រាប់អ្នកមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ​៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ