ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​សម្ដី​ណា​ដែល​មិនល្អ​គួរ​វៀរ

3 ឆ្នាំ មុន

ការ​វៀរ​វចីទុច្ចរិត​គឺ​សម្តី​មិនល្អ​ទាំង​៥ និង​ការ​មិន​និយាយ​ច្រើន​ដោយ​ពាក្យ​អត់​ប្រយោជន៍​គឺជា​តម្រូវការ​ធំធេង​ណាស់​សម្រាប់​អ្នក​នៅ​ជុំវិញ​ក៏​ដូច​ជា​បរិស្ថាន​ការងារ ។ កាលបើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិសម្បជញ្ញៈ មិន​គប្បី​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន និង​មិន​គប្បី​និយាយ​បៀតបៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ពាក្យ​ណា​មាន​ប្រយោជន៍​គួរ​និយាយ ឯ​វចី​ស័ព្ទ​ណា​ឥត​បានការ​គប្បី​វៀរ ។…

ការ​វៀរ​វចីទុច្ចរិត​គឺ​សម្តី​មិនល្អ​ទាំង​៥ និង​ការ​មិន​និយាយ​ច្រើន​ដោយ​ពាក្យ​អត់​ប្រយោជន៍​គឺជា​តម្រូវការ​ធំធេង​ណាស់​សម្រាប់​អ្នក​នៅ​ជុំវិញ​ក៏​ដូច​ជា​បរិស្ថាន​ការងារ ។

កាលបើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិសម្បជញ្ញៈ មិន​គប្បី​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន និង​មិន​គប្បី​និយាយ​បៀតបៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ពាក្យ​ណា​មាន​ប្រយោជន៍​គួរ​និយាយ ឯ​វចី​ស័ព្ទ​ណា​ឥត​បានការ​គប្បី​វៀរ ។ ត្រូវ​ដក​ចង្កូម គឺ​ពាក្យ​ទុច្ចរិត​អំពី​មាត់​របស់​ខ្លួន​ចេញ និង​ត្រូវ​នឹករលឹក​ដល់​ព្រះពុទ្ធ​ដីកា ដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​សម្ដី​ល្អ​៥​យ៉ាង​គឺ ១-​ពាក្យពិត ២-​ពាក្យពីរោះ ៣-​ពាក្យ​មាន​ប្រយោជន៍ ៤-​ពោល​តាម​កាលៈទេសៈ​ត្រឹមត្រូវ និង​៥-​ពោល​ដោយ​មេត្តាចិត្ត ។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​ត្រូវ​ប្រយ័ត្ន​សម្ដី​មិនល្អ​៥​យ៉ាង​ដែល​ផ្ទុយ​ពី​ពាក្យ​ខាងលើ​គឺ ពោល​ពាក្យ​មិន​ពិត​១ ពាក្យ​មិន​ពីរោះ​១ ពាក្យ​ឥតប្រយោជន៍​១ ពោល​ពាក្យ​មិន​ត្រឹមត្រូវ​តាម​កាល​១ និង​ពោល​ពាក្យ​ដោយ​គ្មាន​មេត្តាចិត្ត​១ ។

វចីទុច្ចរិត​ទាំង​៥​នេះ ខ្លួនឯង​កុំ​ពោល​ឲ្យ​សោះ និង​ត្រូវ​ប្រយ័ត្ន​ឱ្យ​ណាស់ ត្រូវ​តាំង​មេត្តាចិត្ត​ឲ្យ​បាន​ល្អ​នៅ​ពេល​បាន​ស្ដាប់​ឮ​ពី​អ្នក​ដទៃ​នូវ​សម្ដី​មិនល្អ​៥​យ៉ាងនេះ ហើយ​ត្រូវ​ចាំ​ថា សម្ដី​មិនល្អ​ទាំងនេះ​រមែង​មាន​ប្រាកដ​ក្នុង​លោក​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ