ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​អះអាង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន…

ខេត្តតាកែវ ៖ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​អះអាង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ចំណូល​សេដ្ឋកិច្ច​ទាប មក​កាន់​ប្រទេស​ដែល​មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់ ជា ពិសេស​ផ្នែក​វិស័យ​កសិកម្ម​វិញ​ឃើញ​ថា មានកា​រីក​ចម្រើន​យ៉ាង​ខ្លាំង​គួ​ជាទី​មោ​ទ​នៈ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ធូរធា​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​នេះ​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ និង​សមាគម​ន៍​សហគ្រិន ដើម្បី​សង្គម (​ដែល​ហៅ​កាត់​ថា SEA) ស្ដី​ពី ការងារ​សហ​ប្រតិ​បត្តិការ នៃ​គម្រោង​ម៉ាស៊ីន​កសិកម្ម ដែល​ប្រើ​រួច​ហើយ (​ដែល​ហៅ​កាត់​ថា​គម្រោង AM) ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​វិទ្យាស្ថាន ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ ។

លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​បច្ចុប្បន្ន​នេះ​ហាក់​មានការ​ងាយស្រួល ដោយសារ​តែ​មាន​បច្ចេកវិទ្យា​ថ្មី គ្រឿង​ចាក់​ទំនើប​ៗ ដែល​បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនេះ​អាច​ជួយ​អោយ​ពួក​គាត់​ចំណាយ​ថវិកា​តិច ចំណេញ​ពេលវេលា និង​ទទួល​បាន​ទិន្នផល​ខ្ពស់​ពី​ផលដំណាំ​របស់​ពួក​គាត់​ក្នុង​ការ​ប្រកប​របរ​នេះ​។

លោក​អភិបាលរង​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក ក្រសួងកសិកម្ម​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​បច្ចេកទេស​ថ្មី​ៗ​ការ​បាញ់ថ្នាំ និង​ប្រើប្រាស់​ជី​អោយ​បាន​ត្រឹមត្រូវ ដើម្បី​អោយ​ផលដំណាំ​របស់​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ចងក្រង​គ្នា​ជា​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុង​លក់ដូរ​ទំនិញ​ផង​ដែរ​។

លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​បញ្ជក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​រក​ទីផ្សារ​អោយ​ប្រជា​កសិករ បើ​ទោះបីជា​ប្រទេស​បច្ចុប្បន្ន​កំពុង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ដោយ​ចាត់​អោយ​មន្ទីរ​កសិកម្ម​ខេត្ត សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​រក​ឈ្មួញ​ក្នុង​ទិញ​ផលដំណាំ​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​របស់​បងប្អូន​ប្រជា​កសិករ​អោយ​កាន់តែ​មាន​ជីវភាព​ធូរធារ​ឡើង​ៗ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ