ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាញ់​រមែង​ដេក​កើតទុក្ខ​ឯ​អ្នក​ឈ្នះ​ជាប់​ដោយ​ពៀរ

3 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា អ្នក​ចាញ់​រមែង​ដេក​កើតទុក្ខ ឯ​អ្នក​ឈ្នះ​នឹង​ត្រូវ​ជាប់​ដោយ​ពៀរ​ព្រោះ​ថ្ងៃ​ណាមួយ​នឹង​ត្រូវ​គេ​យកឈ្នះ​វិញ​មិន​ខាន ដូច្នេះ​មាន​តែ​ការ​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ទើប​ជីវិត​បាន​សុខ​រួច​ចាក​ទុក្ខ​និង​ពៀរ​វេរា​ទាំងឡាយ ។ ដោយហេតុ​ថា ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ គឺជា​ការ​បន្ទន់ចិត្ត​ចាក​ភាព​មានះ​រឹងត្អឹង​យ៉ាង​សំខាន់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ…

ព្រះ​បរម​សាស្តា​ត្រាស់​ថា អ្នក​ចាញ់​រមែង​ដេក​កើតទុក្ខ ឯ​អ្នក​ឈ្នះ​នឹង​ត្រូវ​ជាប់​ដោយ​ពៀរ​ព្រោះ​ថ្ងៃ​ណាមួយ​នឹង​ត្រូវ​គេ​យកឈ្នះ​វិញ​មិន​ខាន ដូច្នេះ​មាន​តែ​ការ​ហ្វឹកហាត់​ឲ្យ​ខ្លួនឯង​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ទើប​ជីវិត​បាន​សុខ​រួច​ចាក​ទុក្ខ​និង​ពៀរ​វេរា​ទាំងឡាយ ។

ដោយហេតុ​ថា ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ គឺជា​ការ​បន្ទន់ចិត្ត​ចាក​ភាព​មានះ​រឹងត្អឹង​យ៉ាង​សំខាន់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល​យ៉ាងនេះ យ៉ាងនោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដីសុខ​ក្នុង​ជីវិត​ទៅ​វិញ​ក៏​មិន​ប្រសើរ ព្រោះ​ត្រូវ​តស៊ូ​ជាមួ​យនឹង​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​ទាមទារ​រក​ឲ្យ​ខ្លួនឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ។

ហេតុនេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹងឯង ដើម្បី​ចិត្តស្ងប់​មាន​សេចក្ដីសុខ​ក្នុ​ង​​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​មានះ​ក្នុង​ខ្លួនឯង​ផង​ដែល​ជា​ជម្នះ​គ្មាន​ថ្ងៃ​ចាញ់ ព្រោះ​ជា​ជម្នះ​ដែល​មិន​ជាប់​ដោយ​កម្ម​ពៀរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ