ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យធំនិងរបួសទៀតលើ​មន្ត្រី​នគរ​បាល​ខណ្ឌ​៧មក​រា​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌ​៧មក​រាម្នាក់​បាន​រង​របួសត្រង់​ក្បាល​ចំហៀង​ខាងឆ្វេង និង​កែងដៃ ដោយ​អំពើ​ហិង្សា​ពី​សំណា​ក់​ជនសង្ស័យដែល​ប្រើប្រាស់​ថ្នាំ​ញៀ.ន​ហួស​កម្រិត ក្លាយទៅជា​មនុស្ស​កើតរោគ​សរសៃប្រសាទ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ល្ងា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌ​៧មក​រាម្នាក់​បាន​រង​របួសត្រង់​ក្បាល​ចំហៀង​ខាងឆ្វេង និង​កែងដៃ ដោយ​អំពើ​ហិង្សា​ពី​សំណា​ក់​ជនសង្ស័យដែល​ប្រើប្រាស់​ថ្នាំ​ញៀ.ន​ហួស​កម្រិត ក្លាយទៅជា​មនុស្ស​កើតរោគ​សរសៃប្រសាទ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ល្ងា ច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ម្តុំ​រង្វង់​មូល​នាង​គ​ង្ហី​ង​ក្រោម​ស្ពាន​អាកាសមុខ​ផ្សារ​អូរ​ឡាំ​ព្យា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​ ៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​រង​គ្រោះ​មានឈ្មោះ វិបុល ភេទ​ប្រុស ជា​មន្ត្រី​នគរបាល​បំរើ​ការងារ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មក​រា រង​របួស ត្រង់​ក្បាល​ចំហៀង​ខាងឆ្វេង និង​កែងដៃ ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់ ដែល​ឈរ​យាម​ប្រចាំការ​នៅ​គោលដៅ​នោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត​នោះ បាន​ដើរមក​ពី​ចំណុច​សាលា​វិទ្យាល័យ​បាក់​ទូក លុះដល់​រង្វង់​មូល​នាង​គ​ង្ហី​ង ក៏​រើស​យក​ដុំ​ថ្ម​២​ដុំ​កាន់​នៅ​ដៃ ។

ឃើញ​ដូច្នោះ​ មន្ត្រី​នគរបាល​មូលដ្ឋាន​រូប​នោះ បាន​ដើរទៅ​ជិត ក្នុង​គោលបំណង​សួរនាំ​រក​អា​ស័​យ​ដ្ឋា​ន នឹង​សាច់ញាតិ ដើម្បី​យក​គាត់​ទៅ​ផ្ទះសម្បែង​វិញ ជៀសវាង​កុំ​ឲ្យ​ដើរ​អនាធិបតេយ្យ ឬ​ធ្វើអំពើ​មិន​គប្បី​ផ្លូវច្បាប់​បែប​ណាមួយ ។

ខណៈ​ពេល​មន្ត្រី​នគរបាល​បាន​ទៅ​ជិត ស្រាប់តែ​ជន​សតិ​មិន​គ្រប់គ្រាន់​បាន​ប្រើ​ដុំ​ថ្ម​វ៉ៃ​ទៅ​លើ​មន្ត្រី​នគរបាល​នោះ បណ្តាល​ឲ្យ​រង​របួស បែក​ឈាម​ហូរ​សស្រាក់ បន្ទាប់​មក​ទើប​មន្ត្រី​នគរបាល​ចរាចរ​ដែល​ឈរជើង​នៅ​គោលដៅ​នោះ បាន​ស្ទុះ​ទៅ​ជួយ នឹង​ឃាត់​ជន​បង្ក​ហឹ​ង្សា ប៉ុន្តែ​ត្រូវ​ជន​វិកលចរិត​វ៉ៃ​ទៅ​លើ​មន្ត្រី​ចរាចរណ៍​ម្នាក់​នោះ​ទៀត ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​នោះ​រត់​ចេញ​ភ្លា​ព​ដែរ ។

បន្ទាប់​មក​ជន​សតិ​មិន​គ្រប់គ្រាន់ បាន​កាន់​ដុំ​ថ្ម​ឈរ​រេរា​លើកដៃ​លើកជើង នៅ​មុំ​នោះ​ដោយ​ប្រើប្រាស់​សំដី​និយាយ​រក​ស្តាប់​មិន​បាន ទើ​បន្តិច​ក្រោយមក​កម្លាំង​នគរបាល​ផ្នែក​អន្តរា​គម​ខណ្ឌ​៧​មក​រា ចុះ​ទៅ​ឡោម​ព័​ទ​ចាប់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​វាលវង់ ដើម្បី​សាកសួរ​រក​ក្រុម​គ្រួសារ​ឬ​បងប្អូន​ឲ្យ​មក​ទទួលយក កុំ​ឲ្យ​ជន​នេះ​
ដើរ​បង្ករឿង​ឬ​ហឹ​ង្សា ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​សា​ធា​រណៈ​បន្ត​ទៀត ។

ទីបំផុត​ សំណួរនឹង​ចម្លើយ​អត់​ចេញ​លទ្ធផល​មួយ​ម៉ាត់ សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​៧មក​រា សម្រេចចិត្ត​ជួល​កង់​បី​ឲ្យ​ដឹក​ជន​នោះ​ដើរ​លំហែរ​កាយ​ក្នុង​រាជធានី​ភ្នំពេញ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ